ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សមាគមក្រុមប្រឹក្សាក្រុងស្រុក ឃុំសង្កាត់ខេត្តកណ្តាល ប្តេជ្ញាពង្រឹងសមាគមរបស់ខ្លួន ដើម្បីឆ្លើយតបតម្រូវការចាំបាច់របស់សហគមន៍ និងក្រុមងាយរងគ្រោះ
Fri,05 November 2021 (Time 09:50 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 34នាក់)

ខេត្តកណ្តាល៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល បានប្តេជ្ញាពង្រឹងសមាគមរបស់ខ្លួន ដើម្បីលើកកម្ពស់ គណនេយ្យភាពកម្លាភាពនិងជាការឆ្លើយតប ទៅនិងតម្រូវការចាំបាច់របស់សហគម និងក្រុមងាយរងគ្រោះនៅក្នុងតំបន់គោលដៅ។
ក្នុងអង្គសិក្ខាសាលាមួយស្តីពីការឆ្លុះបញ្ជាំងការអភិវឌ្ឍសមត្ថភាព និងការប្រតិបត្តិ របស់សមាគម ដែលបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៤ខែវិច្ឆិកានេះ លោក គង់ ឆេង ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល មានប្រសាសន៏ថា៖ សិក្ខាសាលា ប្រារព្ធឡើងនាពេលនេះ មិនគ្រាន់តែធ្វើការបូកសរុបលទ្ធផលការងារ និងលើកឡើងពីបញ្ហាប្រឈម និងសំណូមពរមួយចំនួនរបស់សមាគម ក្នុងការអនុវត្តកន្លងមក ដើម្បីធ្វើការសំរបសំរួលដោះស្រាយ ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីពង្រឹងស្ថាប័ន និងសមត្ថភាពប្រតិបត្តិការនៃសមាគមក្រុមប្រឹក្សាមូលដ្ឋានខេត្ត និង សមាជិកនៅក្នុងស្រុកគោលដៅទាំង២ រួមមានស្រុកស្អាង និងស្រុកអង្គស្នួល និង២២ ឃុំ ទៀតផង។

លោកប្រធានសមាគម បន្តថា៖ សមាគមបានឆ្លងកាត់ សកម្មភាពយ៉ាងរស់រវើកប្រកបដោយ ការតស៊ូលះបង់ក្នុងឆន្ទះដ៏មុះមុត និងការប្តេជ្ញាចិត្តខ្ពស់បំផុត អោយស្របតាមគោលបំណង និងទិសដៅរបស់សមាគមនៅថ្នាក់ខេត្ត និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល សម្រួលផ្សាយដោយ៖

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1896 នាក់
ខែនេះ :
10524 នាក់
3 ខែនេះ :
31599 នាក់
សរុប :
135979 នាក់