ថ្ងៃអង្គារ៍ ទី០៧ ខែធ្នូ ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប អញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់​ សមាជិក សមាគមមនុស្សចាស់ ដែលមានជីវភាពខ្វះខាត៦០នាក់
Sat,06 November 2021 (Time 10:30 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 45នាក់)

កែប៖ នៅរសៀលថ្ងៃសុក្រ​ ទី០៥ ខែវិច្ឆិកា​ ឆ្នាំ២០២១ នេះ​ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្តកែប បាន ប្រារព្ធពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់សមាជិក សមាគមមនុស្សចាស់ ដែលមានជីវភាពខ្វះខាត ចំនួន ៦០នាក់ ក្រោមអធិបតីភាព​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប នៅបរិវេណវត្តកំពង់ត្រឡាច។
លោក ចាន់ សាម៉េង ប្រធាន មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាខេត្ត បានធ្វើរបាយការណ៍បញ្ជាក់ថា សមាគមមនុស្សចាស់ខេត្តកែប​ បង្កើតឡើងដំបូងនៅឆ្នាំ២០១២ ដែលមានសមាជិកត្រឹមតែ ១១នាក់ប៉ុណ្ណោះ។ ដោយការសាមគ្គីសហការគ្នាល្អ និងការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ពីប្រធាន អនុប្រធានសមាគមមនុស្សចាស់គ្រប់ឃុំ-សង្កាត់ ធ្វើឲ្យសមាគម ដំណើការបានល្អ ទើបបច្ចុប្បន្នសមាជិកមានការកើនឡើងជាបន្តបន្ទាប់​ រហូតមកដល់បច្ចុប្បន្ន សមាជិកសមាគមមានចំនួនសរុប ៣២៨នាក់ ស្រី២៤៦នាក់ ។ លោក ប្រធានមន្ទីរបញ្ជាក់បន្ថែមថា បើសមាជិក សមាគមណាម្នាក់ទទួលមរណភាព សមាជិកម្នាក់ៗមាន កាតព្វកិច្ច បង់សមាជិកភាព ៣០០០រៀល សម្រាប់ធ្វើពិធីបុណ្យសព។ លោកប្រធានបន្ថែមថា ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ មានសមាជិកសមាគម ស្លាប់ចំនួន ១២នាក់ ស្រី៩នាក់ ក្នុងនោះ ថវិការសមាគមឧបត្ថម្ភសរុប ១១,៨៨៨,០០០រៀល ។ ទន្លឹមនឹងនោះ ឯកឧត្តម វង សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បាន និងកំពុងយកចិត្តទុកដាក់ ដាក់ចេញជាគោលការណ៍ឲ្យគ្រប់បណ្តារាជធានី-ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន ស្រង់ទិន្នន័យជនចាស់ជរា ក្រីក្រជួបការលំបាក នៅតាមសហគមន៍ ដើម្បីលើកគម្រោង ជួយផ្តល់សេវាជូនចាស់ជរា។ ព្រមជាមួយគ្នានេះ នាពេលកន្លង​មក​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមជាមួយ​ ឯកឧត្តម​ លោកជំទាវ​ លោក​ លោកស្រី​ ថ្នាក់ដឹកនាំខេត្ត​ បានអញ្ចើញចុះសួរសុខទុក្ខ​ និងចែកអំណោយដល់ជនចាស់ជរាក្រីក្រជួបការលំបាក មានជំងឺ និងមរណភាព នៅតាមខ្នងផ្ទះ គ្រប់ឃុំសង្កាត់ ចំនួន ១០៩គ្រួសារ មានសម្ភារៈ ៖ អង្ករ , កន្ទេល , មុង , ភួយ , ប៊ីចេង , ប្រេង ឆា , ត្រីខកំប៉ុង , មី, ទឹកស៊ីអ៊ីវ , ទឹកត្រី , និងថវិកាមួយចំនួនផងដែរ។

ក្នុងពិធី​ចុះជួបសំណេះសំណាល សួរសុខទុក្ខ​ នាឱកាសនោះ​ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេតកែប បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ជូនដល់លោកយាយ លោកតា ដែលជាមនុស្សចាស់ទាំងអស់ទូទាំងខេត្តកែប ។ ជាមួយ​គ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់គ្រប់ មន្ទីរ អង្គភាព សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋទូទាំងខេត្តកែប សូមបង្កើនការយកចិត្តទុកដាក់ លើកស្ទួយសុខុមាលភាព មនុស្សចាស់ឲ្យកាន់តែល្អប្រសើរឡើង បង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងបង្កើតសមាគមមនុស្សចាស់បន្ថែមនៅតាមសហគមន៍មូលដ្ឋាន ឲ្យមានគ្រប់ឃុំ-សង្កាត់ ដើម្បីបង្កើនស្មារតីជួយគ្នាទៅវិញទៅមក ជាពិសេស ត្រូវអប់រំសិស្សានុស្ស កូនចៅជំនាន់ក្រោយ ឲ្យចេះគោរពដំបូន្មានមាតា បិតា ជីដូនជីតា​ ចាស់ព្រឹទ្ធាចារ្យ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវរាល់ស្នាដៃដែល មនុស្សចាស់បានបន្សល់ទុកឲ្យដើម្បីឱ្យកូនចៅជំនាន់ក្រោយចេះស្រឡាញ់​ និងចេះថែរក្សា។ ក្រៅពីនេះ សូមឲ្យបងប្អូន លោកយាយ លោកតា ផ្តោតការយកចិត្តទុកដាក់ការពារខ្លួន តាមរយៈការអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ បីកុំ បីការពារ ឲ្យបានជាប់ជាប្រចាំ និងចូលរួម ទៅទទួលវ៉ាក់សាំង ការពារមេរោគកូវីដ-១៩ទាំងអស់គ្នា ដើម្បីបង្កើតឲ្យមានភាពស៊ាំក្នុងសហគមន៍ និងការរៀន រស់នៅជាមួយជំងឺកូវីដ-១៩៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ត នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីអះអាងថា តំបន់ឆ្នេរសមុទ្រនៅក្រុងព្រះសីហនុលែងមានសំរាមទៀតហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១និងទី២ក្នុងខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
313 នាក់
សប្តាហ៍នេះ :
1899 នាក់
ខែនេះ :
10527 នាក់
3 ខែនេះ :
31602 នាក់
សរុប :
135982 នាក់