ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ព្រះសីហនុមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមា លភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី១ខែធ្នូនេះនៅខេត្ត ព្រះសីហនុ
Wed,01 December 2021 (Time 12:23 PM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 37នាក់)

ព្រះសីហនុ: ថ្ងៃទី០១ ខែធ្នូឆ្នាំ២០២១

មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ក្រោម ប្រធានបទ «បង្កើតទសវត្សរ៍ថ្មីនៃសុខុមាលភាពសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» នឹងចាប់ផ្តើម បើកជាផ្លូវការនៅថ្ងៃទី១ ខែធ្នូ នេះនៅខេត្តព្រះសីហនុ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាលើកទី១ដែលកម្ពុជាបានទទួលធ្វើ ម្ចាស់ផ្ទះនៃការរៀបចំមហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧ ចាប់តាំងពីការចូលជាសមា ជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅ ឆ្នាំ១៩៩៤។ មហាសន្និបាតដែលមានរយៈពេល ២ ថ្ងៃនេះ នឹងប្រព្រឹត្តទៅដោយមានការចូល រួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាពពីបណ្តាប្រទេសជាសមា ជិកនៃអង្គការ PEMSEA។

ឯកឧត្តមរដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា មុននឹងបើកមហា សន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ ជាផ្លូវការនៅរសៀលម៉ោង១មានការបើកកិច្ចប្រជុំនៃ រដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA ដែលក្នុងនោះ រដ្ឋបាលខេត្តជាប់មាត់សមុទ្រទាំង៤របស់កម្ពុជា រួមមានខេត្តព្រះសីហនុ ខេត្តកំពត កោះកុង និងកែប។ នៅថ្ងៃនេះវេលាម៉ោង ១ រសៀលនឹងមានពិធីបើកមហាសន្និបាតជាផ្លូវការដែល ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នឹងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ចូលរួមជាអធិបតី និងថ្លែងសុន្ទរកថា បើកមហា សន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៧។

យោងតាមកម្មវិធី មហាសន្និបាតនេះនឹងមានសន្និសីទអន្តរជាតិ និងវេទិកាថ្នាក់រដ្ឋមន្ត្រី និង ការធ្វើសន្និសីទសារព័ត៌មាន។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិក នៃអង្គការអន្តរជាតិភាព ជាដៃគូនៃការ គ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀប ចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុង នោះរួមមាន កម្ពុជា សឹង្ហបុរី ឡាវ ហ្វីលីពីន ឥណ្ឌូនេស៊ី វៀតណាម ទីម័រ ចិន កូរ៉េខាងត្បូង កូរ៉េ ខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានថ្លែងថា គោល បំណងសំខាន់ៗនៃការរៀបចំមហាសន្និបាតសមុទ្ររួមមាន៖ ទី១) ចែករំលែកមេរៀន ជាបទ ពិសោធន៍ តាមដានវឌ្ឍនភាពការងារកន្លងមក និងពង្រីកបន្ថែមនូវការអនុវត្តយុទ្ធសាស្ត្រ ដែ លបានប្រតិបត្តិនៅថ្នាក់តំបន់ ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ទី២) បង្កើតនិងរៀបចំ ឡើ ងវិញនូវយន្តការគ្រប់គ្រងដែលមានស្រាប់ និងជំរុញបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់ ភាពជាដៃគូក្នុងតំបន់ តាមរយៈបច្ចេកវិទ្យា នវានុវត្តន៍ ការវិនិយោគ និងហិរញ្ញប្បទាន ដើម្បី បន្តនិរន្តភាពនៃបរិស្ថានតំបន់ឆ្នេរ និងសមុទ្រ និង ទី៣) កំណត់នូវផែនទីបង្ហាញផ្លូវដ៏ច្បាស់ លាស់មួយ សម្រាប់ជាដំណោះស្រាយចំពោះបញ្ហាសមុទ្រនាទស្សវត្សន៍ខាងមុខ ដោយ អនុ លោមទៅតាមផែនការមួយទសវត្សរ៍ របស់អង្គការសហប្រជាជាតិ នៃវីទ្យាសាស្រ្តមហាសមុទ្រ របៀបវារៈរបស់អង្គការសហប្រជាតិឆ្នាំ២០៣០ អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពី ការប្រែ ប្រួលអាកាសធាតុ និងក្របខ័ណ្ឌជីវៈចម្រុះសកលក្រោយឆ្នាំ២០២០ ព្រមទាំងបណ្តាក្រប ខ័ណ្ឌពាក់ព័ន្ធនានា។

ឯកឧត្តមបានមានប្រសាសន៍ថា មហាសន្និបាតសមុទ្រអាស៊ីបូព៌ានេះគឺជាមោទកភាពសម្រាប់ កម្ពុជាដែលបាន ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុង គោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិស ដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីកា រពារ និងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ មានព្រឹត្តិការណ៍អមជាច្រើនចា ប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ នេះរួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និង ការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួ លអាកាស និងការរស់នៅរបស់សហគមន៍៕ ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ អ៊ុន រិទ្ធី សម្រួលផ្សាយដោយ៖ dara

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦% (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមសមាជិកព្រឹទ្ធសភា រំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញក្រុងពាលីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
115 នាក់
សប្តាហ៍នេះ :
3460 នាក់
ខែនេះ :
12936 នាក់
3 ខែនេះ :
33976 នាក់
សរុប :
154991 នាក់