ថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អំណោយរបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានក្រុមការងារនាំយកជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
Fri,03 December 2021 (Time 11:32 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 39នាក់)

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ ក្រុមការងារ នាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ជូនគ្រួសារអតីតយុទ្ធជន ជូនគ្រួសារអតីតយុទ្ធជន ចំនួន ១គ្រួសារ រងគ្រោះដោះភ្លើងឆេះផ្ទះ នៅភូមិដំណាក់ពពូល ឃុំដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់ថា៖ ករណីអគ្គីភ័យបណ្ដាលឱ្យឆេះផ្ទះអស់ទាំងស្រុង១ខ្នង ទទឹង ០៧x បណ្តោយ១០ម៉ែត្រ ម្ចាស់ផ្ទះឈ្មោះ នុត សារិន ភេទប្រុស អាយុ ៧០ឆ្នាំ។ បណ្ដាលមកពីផ្ទុះចង្ក្រានហ្គាស ឆេះរាលដល់កំប៉ុងហ្គាសដែលទុកនៅជិតចង្ក្រាន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩ៈ០០នាទី។

អំណោយដែលបាននាំយកទៅជូនរួមមាន៖ ស័ង្កសី ៥០ សន្លឹក ស៊ីម៉ង់តិ៍ ១០បេ អង្ករ ១០០គីឡូក្រាម អាវរងារ ៣ មុង ២ មីជាតិ ២កេះ ម៉ាស ១ប្រអប់ ជែល ៣ដប ថ្នាំពេទ្យមួយចំនួន និងថវិកាមួយចំនួន។

ស្ថិតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងចូលរួមសោកស្តាយចំពោះគ្រួសាររងគ្រោះ ព្រមទាំងបានណែនាំដល់គ្រួសារ ត្រូវថែរក្សាសុខភាព ជាពិសេសចូលរួមអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង សម្រួលផ្សាយដោយ៖dara

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញពិនិត្យវឌ្ឍនភាព នៃការអភិវឌ្ឍខេត្តព្រះសីហនុ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា-វៀតណាម ប្តេជ្ញាបន្តធ្វើការយ៉ាងណា ដើម្បីស្វែងរកដំណោះស្រាយដែលអាចទទួលយកបានទាំងសងខាង ចំពោះកាបោះព្រំដែនគោក ដែលនៅសេសសល់ ប្រមាណ ១៦% (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមសមាជិកព្រឹទ្ធសភា រំឭកដល់សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញក្រុងពាលីវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
115 នាក់
សប្តាហ៍នេះ :
3446 នាក់
ខែនេះ :
12922 នាក់
3 ខែនេះ :
33962 នាក់
សរុប :
154977 នាក់