ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន
Mon,25 January 2021 (Time 01:37 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 20នាក់)

(សៀមរាប)៖ សមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប រួមជាមួយប្រជាសហគមន៍ព្រៃឈើចង្ក្រានរយ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិវឌ្ឍន៍ឲ្យសហគមន៍ចង្ក្រានរយក្លាយជាកន្លែងដែលស្រូបទាញភ្ញៀវទេសចរក្នុងតំបន់កាន់តែច្រើន។ សហគមន៍ព្រៃឈើចង្ក្រានរយ ស្ថិតនៅក្នុងស្រុកវ៉ារិន ខេត្តសៀមរាប។

ពិធីចុះអនុស្សរណៈនេះធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នៅសណ្ឋាគារអេមព្រីសអង្គរ ខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប។

លោក ឡាយ គឹមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីបានស្គាល់ និងបានឃើញសក្តានុពលសហគមន៍ព្រៃឈើចង្ក្រានរយ ទើបដឹងថាចង្ក្រានរយគឺជាពេជ្រមិនទាន់ច្នៃ។ ផ្អែកលើសក្តានុពលដែលមានស្រាប់យ៉ាងដូច្នេះ តើត្រូវធ្វើយ៉ាងដូចម្តេច? ដើម្បីធ្វើឲ្យចង្ក្រានរយក្លាយជាកន្លែងដែលស្រូបទាញភ្ញៀវទេសចរក្នុងតំបន់។

ការលើកឡើងយ៉ាងដូច្នេះធ្វើឡើងនារាត្រីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ក្នុងពិធីផ្ទេរតំណែងរបស់ខ្លួន ដោយភ្ជាប់ជាមួយនិងពិធីចុះហត្ថលេខាលើអនុស្សរណនៃការយោគយល់គ្នា ស្តីពីការធ្វើឲ្យប្រសើរឡើងនូវជីវភាពសហគមន៍ តាមរយៈនៃការគ្រប់គ្រង ការពង្រឹងសេវាកម្មកសិ-ពាណិជ្ជកម្ម និងអភិរក្សធនធានធម្មជាតិ រវាងសាខាសមាគមសហគ្រិនវ័យក្មេងខេត្តសៀមរាប ជាមួយសហគមន៍ព្រៃឈើចង្ក្រានរយ។

លោកបញ្ជាក់ថា តាមរយៈអនុស្សរណនៃការយោគយល់គ្នានេះ សហគ្រិនវ័យក្មេង និងសហគមន៍ចង្ក្រានរយនឹងត្រូវរៀបចំឲ្យមានក្រុមអន្តរជំនាញ សិក្សាប្លង់គោល រៀបចំឲ្យមានអ្វីដែលថ្មីនៅទីនេះ ទាក់ទងទៅនឹងអេកូទេសចរណ៍ ទេសចរណ៍អប់រំនិងស្រាវជ្រាវទេសចរណ៍ផ្សងព្រេង ទេសចរណ៍បែបការជួបជុំជាក្រុមជាគ្រួសារជាដើម។

ដោយការគាំទ្រពីសំណាក់អាជ្ញាធរខេត្ត អាជ្ញាធរស្រុកម្ចាស់តំបន់ មន្ទីរពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាផងដែរ លោកសង្ឃឹមថា កិច្ចការទាំងនេះនឹងមានដំណើរការល្អ បើទោះជាវិបត្តិកូវីដ-១៩ នៅបន្តអូសបន្លាយយ៉ាងណាក្តី កម្មវិធីរាប់ថយក្រោយបុណ្យឆ្លងឆ្នាំសាកល ២០២១-២០២២ នឹងមានវត្តមាននៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ក្រោមការចូលរួមដោយភ្ញៀវទេសចរក្នុងស្រុក បង្ហាញអំពីលទ្ធផលបឋមនៅទីនោះ។

លោក ទៀ សីហា ក៏បានគូសបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺស្ថិតក្នុងគោលបំណងឆ្ពោះទៅរកការរៀបចំឯកសារគោលមួយដ៏ជាក់លាក់ ក្នុងក្របខ័ណ្ឌសហការទូលំទូលាយ។ ច្បាស់ណាស់ថា អ្វីដែលចាំបាច់ គឺការរៀបចំផែនការថែរក្សា ការពារ និងកែលម្អ ស្របតាមគោលការណ៍ច្បាប់ស្តីពីព្រៃឈើ និងបរិស្ថាន តាមការចង្អុលបង្ហាញ និងណែនាំបច្ចេកទេសពីខ័ណ្ឌរដ្ឋបាលព្រៃឈើ ដែលក្រៅពីការគ្រប់គ្រងធនធានធម្មជាតិក្នុងសហគមន៍ព្រៃឈើចង្ក្រានរយ ប្រជាសហគមន៍ក៏នឹងត្រូវទទួលបានការរីកចម្រើនផ្នែកជីវភាពផងដែរ។

អនុស្សរណៈនៃការយោគយល់គ្នានេះ មានប្រសិទ្ធភាពនិងសុពលភាព ៥ឆ្នាំ និងអាចបន្តដោយស្វ័យប្រវត្តិ ប្រសិនបើមិនមានភាគីណាមួយជំទាស់ ឬសុំបញ្ឈប់នោះទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកស្អែកសម្តេច ទៀ បាញ់ នឹងចុះត្រួតពិនិត្យយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំកីឡា និងក្រុមកីឡាករ-កីឡាការិនី ត្រៀមចេញទៅក្រៅប្រទេស ១,៥០០នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាល​ខេត្តកណ្តាល បញ្ជូន​ជនសង្ស័យ ៤ នាក់ មក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ក្លែង ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញ រកឃើញទីតាំងចំនួន៣ទៀត ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរឹតបន្ដឹងការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
27 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
1016 នាក់
ខែនេះ :
5232 នាក់
3 ខែនេះ :
16224 នាក់
សរុប :
57919 នាក់