ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ
Tue,26 January 2021 (Time 03:54 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 17នាក់)

MC៖ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាង ដាំបង្គោល កំណត់ព្រំដីនិងចុះបញ្ជីកម្មសិទ្ធិដីធ្លី ដើម្បីឈានទៅជួសជុលឡើងវិញនាពេលខាងមុខនេះ ឆ្លើយតប ទៅនឹងតម្រូវការដឹកជញ្ជូនផ្លូវអាកាសក្នុងស្រុក ។

ថ្លែងក្នុងសន្និសីទសារព័ត៌ មានស្ដីពី វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅការងារបន្ដនៅខេត្ដបាត់ដំបង កាលពីថ្ងៃទី២៥ ខែមករា លោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបងបានមានប្រសាសន៍ថា រដ្ឋបាលខេត្តកំពុងធ្វើការមួយជំហានហើយ ជាមួយនឹងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដោយទីមួយក្នុងក្របខ័ណ្ឌ ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ ក្នុងការអនុវត្តការងារជាក់ស្តែង តាមណែនាំរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយបានឆ្វៀលផ្ទៃដីព្រលាន យន្តហោះទុកសម្រាប់ការសាងសង់ឡើងវិញនាពេលខាងមុខ ទំាងនៅស្រុកសង្កែ និងក្រុងបាត់ដំបង។

លោកបានបន្តថា ប្រសិនបើប្រជាពលរដ្ឋទៅដាំដុះឬធ្វើ ស្រែទៅដល់ដីកន្លែងព្រលាន នោះ នៅពេលដែលចេញប្លង់កម្មសិទ្ធិ គឺរដ្ឋមិនចេញប្លង់ឱ្យទេ ហើយប្រជាពលរដ្ឋក៏បានទទួលស្គាល់និងផ្តិតមេដៃអនុវត្តតាមកិច្ចសន្យានេះហើយដែរ។

« ការពង្រីកបែបណា ត្រូវឱ្យមានលក្ខណៈសមស្របជាព្រលានក្នុងស្រុកមួយដែលការចុះចតយន្តហោះកម្រិតណាបាន គឺនៅលើការងារបច្ចេកទេស ជាពិសេសនៅលើរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ដែលត្រូវសិក្សាបន្ថែមជាមួយអ្នកបច្ចេកទេស ។អ៊ីចឹង រដ្ឋបាលខេត្តគ្រាន់សម្រប សម្រួល រឿងបញ្ហាបោះបង្គោលព្រំដីព្រលាន ដើម្បីជៀសវាងប្រជាពលរដ្ឋចេះតែទន្រ្ទាន កាន់កាប់ដីរបស់រដ្ឋនៅទីនោះបន្ថែមទៀតហើយនឹងចុះធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យយល់ជ្រួតជ្រាបថាទីតាំងនេះបានថែរក្សាទុក បញ្ហាដែលខំដោះស្រាយ »។

លោកអភិបាលរងបានឱ្យដឹងទៀតថា បច្ចុប្បន្ននេះប្រជាពលរដ្ឋ ធ្វើស្រែ ធ្វើចំការនៅក្នុងដីព្រលានយន្តហោះស្ទើរតែទំាងស្រុង ហើយពួកគាត់នៅតែមានបំណងទាមទារឱ្យរដ្ឋដោះស្រាយគោលនយោបាយ ខណៈដែលដោយពួកគាត់បានដឹងហើយថា ទីតំាងនេះជាដីរបស់រដ្ឋ ជាទ្រព្យសម្បត្តិសាធារណៈ ដូច្នេះ រដ្ឋមិនចេញបណ្ណកម្មសិទ្ធិជូនឡើយ ។

លោកបានបន្ថែមថា អ្វីដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឱ្យជួយសិក្សាបន្ថែម គឺតាំងពីសម័យសង្គមរាស្រ្តនិ យមមក គឺពាក់ព័ន្ធនឹងលូរំដោះទឹកភ្លៀងដែលចេញពីក្រុងកាត់តាមព្រលាន ដែលរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល សំណូមពរឱ្យសិក្សាដើម្បីបង្វែរចេញពីទីនោះ ។

គួររំលឹកថា ព្រលានយន្តហោះខេត្តបាត់ដំបង បានបើកដំណើរការដំបូង កាលពីឆ្នាំ១៩៦៧ ហើយត្រូវបានបិទដំណើរការទាំងស្រុងត្រឹម ឆ្នាំ១៩៧៥ ខណៈដែលរបបខ្មែរក្រហមកាន់កាប់អំណាច ។ ក្រោយពីរបបខ្មែរក្រហមបានដួលរលំ ព្រលានយន្តហោះខេត្តបាត់ដំបងនេះ ក៏ត្រូវបើកដំណើរការឡើងវិញ ប៉ុន្តែបម្រើឱ្យតែវិស័យអាកាសចរ ណ៍យោធាប៉ុណ្ណោះ ក្រោយ មកទៀតនាអំឡុងឆ្នាំ១៩៩១ ចំណតអាកាសយានដ្ឋាននេះបានបិទដំណើរការរហូត មកដល់បច្ចុប្បន្ន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកស្អែកសម្តេច ទៀ បាញ់ នឹងចុះត្រួតពិនិត្យយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំកីឡា និងក្រុមកីឡាករ-កីឡាការិនី ត្រៀមចេញទៅក្រៅប្រទេស ១,៥០០នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាល​ខេត្តកណ្តាល បញ្ជូន​ជនសង្ស័យ ៤ នាក់ មក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ក្លែង ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញ រកឃើញទីតាំងចំនួន៣ទៀត ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរឹតបន្ដឹងការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
18 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
1007 នាក់
ខែនេះ :
5223 នាក់
3 ខែនេះ :
16215 នាក់
សរុប :
57910 នាក់