ថ្ងៃអង្គារ៍ ទី០២ ខែមីនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ
Tue,26 January 2021 (Time 04:03 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 17នាក់)

(ព្រះវិហារ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរា យ ហេីយត្រូវធ្វេីសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា ។

លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងឱកាសដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារឆ្នាំ២០២០ និងលើកទិសដៅបន្តរឆ្នាំ២០២១ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានវាយតម្លៃ និងកោតសរសេីរថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ដូចជាកងកម្លាំង ប្រដាប់ អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានប្រឹងប្រែងដោះស្រាយ ការលំបាក និងសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយ។

លោកទេសរដ្ឋមន្ត្រី បានលេីកឡេីងថា ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ និងដោះស្រាយការលំបាកពេលមានអាសន្ន និងគ្រោះធម្មជាតិផ្សេងៗ ជាស្មារតីដ៏មុតមាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

«ការងារគ្រោះមហន្តរាយនេះ ជារឿងចាំបាច់ណាស់សម្រាប់ប្រទេស ក៏ដូចលេីពិភពលោក ព្រោះកត្តាធម្មជាតិមានការប្រែប្រួលកាន់តែខ្លាំង។ ដូច្នេះយេីងត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ដេីម្បីយេីងជួយប្រជាពលរដ្ឋបានទាន់ពេលវេលាពេលមានគ្រោះធម្មជាតិវាយប្រហារ»។ លោកទេសរដ្ឋមន្ត្រី បានក្រេីនរំលឹក។

យោងតាមរបាយការណ៍របស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុងឆ្នាំ២០២០កន្លងទៅខេត្តព្រះវិហារ បានជួបប្រទះនិងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៤១៨ខ្នងផ្ទះ ស្មើនឹង៤៣៨គ្រួសារ, ប៉ះពាល់លើដីស្រែចម្ការ ចំនួន៣,៧១៤ហិកតា ស្មើនឹង ២,៤៣៦គ្រួសារ, ផ្ទៃដីខូចខាតសរុប ១,៤៨៤ហិកតា ស្មើនឹង១,៣១៧គ្រួសារ។

ជាមួយគ្នានេះខ្យល់កន្ទ្រាក់ កើតឡើងចំនួន១៤លើក ប៉ះពាល់ ៥០៩គ្រួសារ និងរន្ទះបាញ់ កើតឡើងចំនួន ១១ បណ្តាលឱ្យរបួសចំនួន៣នាក់ និងស្លាប់ចំនួន៥នាក់។

ជាការឆ្លេីយតបនឹងគ្រោះធម្មជាតិនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទាំងមានកិច្ចសហការជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជាបានចុះសួរសុខទុក្ខ និងចែកពូជស្រូវដែលជាអំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់គ្រួសាររងគ្រោះដោយគ្រោះមហន្តរាយបានទាន់ពេលវាលាផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកស្អែកសម្តេច ទៀ បាញ់ នឹងចុះត្រួតពិនិត្យយុទ្ធនាការចាក់វាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំកីឡា និងក្រុមកីឡាករ-កីឡាការិនី ត្រៀមចេញទៅក្រៅប្រទេស ១,៥០០នាក់ នៅមន្ទីរពេទ្យព្រះកេតុមាលា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន គ្រោងនឹងអញ្ជើញចាក់វ៉ាក់សាំង AstraZeneca នៅថ្ងៃទី០៤ មីនា ឆ្នាំ២០២១ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នគរបាល​ខេត្តកណ្តាល បញ្ជូន​ជនសង្ស័យ ៤ នាក់ មក​តុលាការ ពាក់ព័ន្ធ​បទល្មើស​ក្លែង ហត្ថលេខា និង​ត្រា​សម្តេច​តេ​ជោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខណ្ឌដូនពេញ រកឃើញទីតាំងចំនួន៣ទៀត ដែលជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដព្រះសីហនុ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីរឹតបន្ដឹងការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
24 នាក់
ម្សិលមិញ :
133 នាក់
សប្តាហ៍នេះ :
1013 នាក់
ខែនេះ :
5229 នាក់
3 ខែនេះ :
16221 នាក់
សរុប :
57916 នាក់