ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ប្រជាពលរដ្ឋចំនួន១០០០គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក បានទទួលអំណោយ ជាគ្រឿងឧបភោគបរិភោគ
Wed,06 January 2021 (Time 12:45 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 16នាក់)

ខេត្តបាត់ដំបង: នៅរសៀលថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីចែកកញ្ចប់អាហារជូនប្រជាពលរដ្ឋចំនួន១០០០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ ក្រោមការឧបត្ថម្ភពីអង្គការសម្ព័ន្ធពិភពឥស្លាម(RABITA) ក្រោមអធិបតីភាព ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា ដែលប្រព្រឹត្តទៅនៅភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រជាពរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១០០០គ្រួសារ ដែលមកពីក្រុងបាត់ដំបង និងស្រុកសង្កែ បានមកទទួលជាអំណោយដោយក្នុងនោះរួមមានអង្ករ ប្រេងសណ្ដែក ត្រីខ ស្ករស និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀតផងដែរ ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ដោយសារឆ្នាំ២០២០កន្លងមកថ្មីនេះ មានបញ្ហាប្រឈមជាច្រើន ដែលបញ្ហាចម្បងនោះគឺការរីករាលដាលនៃជម្ងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានចេញវិធានការទប់ស្កាត់ការរីករាលក្នុងសហគមន៍ ហើយក្រោយមកគឺរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងពីផ្នែកខាងលើខ្លាំង បណ្ដាលឲ្យជន់លិចប្រជាពលរដ្ឋ ហើយបានធ្វើឲ្យប៉ះពាល់ដំណាំកសិកម្ម ផ្ទះសម្បែងប្រជាពលរដ្ឋ ព្រមទាំងបង្អាក់ការប្របកអាជីវកម្មប្រជាពលរដ្ឋផងដែរ ។ ឯកឧត្តមបានបន្តទៀតថា គិតមកដល់ពេលនេះប្រជាពលរដ្ឋរងគ្រោះជាង១៣ម៉ឺនគ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ បានទទួលអំណោយពីរដ្ឋបាលខេត្តបាត់ដំបង និងសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់គ្រួសាររងគ្រោះ ក្នុងការដោះគ្រាលំបាកបានមួយរយៈពេលខ្លី ។

ឯកឧត្តម អូស្មាន ហាសាន់ ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានមូលនិធិអភិវឌ្ឍន៍មុស្លីមកម្ពុជា បានមានប្រសាសន៍ថា ការចែកអំណោយនាពេលនេះ គឺយើងមិនប្រកាន់ ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ និងសាសនាអ្វីឡើយ គឺយើងបានប្រគល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់មិនថាគ្រួសារកាន់សាសនាមុស្លីម ឬសាសនាដទៃ គឺយើងធ្វើឡើងក្នុងនាមជាខ្មែរតែមួយ ។

ឯកឧត្តមបានមានប្រសាសន៍ថ្លែងការអភ័យទោសដោយសារការពន្យាការចែកជូនប្រជាពលរដ្ឋ ដោយសារតែបញ្ហាព្រឹត្តិការណ៍ ៣វិច្ឆិកា និង២៨ វិច្ឆិកា ដែលមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ បានបង្អាក់ដំណើរក្នុងការរៀបចំការចែកអំណោយជូនប្រជាពលរដ្ឋ ព្រោះដើម្បីចូលរួមក្នុងការការពារ ការរីករាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍។ ឯកឧត្តម បានមានប្រសាសន៍ថ្លែងនូវការអបអរសាទរជាប្រវត្តិសាស្រ្ដ ដែលប្រទេសកម្ពុជាបានរកឃើញនូវដំណក់ប្រេងលើកដំបូង ដែលពិតជាមានមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលអាចក្លាយជាប្រទេសដែលអាចរកឃើញប្រេងឆៅ និងយកទៅធ្វើការលក់បង្កើនចំណូលចូលរដ្ឋបន្ថែមទៀត ជម្រុញល្បឿនសេដ្ឋកិច្ចប្រទេសឲ្យកាន់តែមានការជឿនលឿនជាងមុន ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
1542 នាក់
ខែនេះ :
5529 នាក់
3 ខែនេះ :
13808 នាក់
សរុប :
51652 នាក់