ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កុមារាចំនួន៧នាក់ពុលពងគីង្គក់នៅស្រុករុក្ខគិរី ខេត្តបាត់ដំបងក្នុងនោះស្លាប់០១នាក់និង០៦នាក់ទៀតត្រូវបានសង្គ្រោះទាន់ពេល
Thu,07 January 2021 (Time 11:53 PM)
ដោយ ៖ amm (ចំនួនអ្នកអាន: 16នាក់)

បាត់ដំបង៖ អាជ្ញាធរបានឱ្យដឹងថាមានកុមារាចំនួន៧នាក់ដែល មានអាយុចន្លោះពី៨ឆ្នាំទៅ ១៣ឆ្នាំរស់នៅភូមិបាសាក់ឃុំបាសាក់ ស្រុករុក្ខគិរីខេត្តបាត់ដំបង បានពុលពងគីង្គក់ ស្លាប់០១និង៦នាក់ទៀតបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបានរួចផុតជីវិត ។
បើតាមឱពុកម្តាយកុមាររងគ្រោះបានប្រាប់មន្រ្តីកាកបាទក្រហមខេត្ត ឱ្យដឹងថាហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី ០៥ខែមករា២០២១ ដោយកូនៗរបស់ពួកគាត់បានទៅលេងផ្ទះកុមារាឈ្មោះធា រិទ្ធអាយុ១៣ឆ្នាំ ជាមិត្តភក្តិដែលបានស្លាប់នោះ ហើយបាននាំគ្នាទៅដួសពងគីង្គក់យល់ថាពងកង្កែបយកមកលីងចែកគ្នាហូប រហូតមានការពុលបែបនេះ។

ក្រោយករណីនេះកើតឡើងភ្លាមៗនោះ ត្រូវបានឪពុកម្តាយកុមាររងគ្រោះទាំងនោះបាន នាំយកកូនៗរបស់ខ្លួនមកកាន់មន្ទីរពេទ្យបង្អែក មោងឫស្សី ជួយសង្រ្គោះបានទាន់ពេល លើកលែងតែកុមារា ធា រិទ្ធ បានហូបច្រើនជាងគេ ស្លាប់ពេលបញ្ជូនទៅពេទ្យ ។

ប្រភពដដែលបានបន្តថា ឈានមកដល់ថ្ងៃព្រហស្បតិ៍ទី០៧ខែមករានេះ កុមារាចំនួន៦នាក់បានរួចផុតជីវិតមានសុខភាពធម្មតាវិញ។ កុមាររងគ្រោះ ទាំង៧នាក់នោះ រួមមាន៖កុមារា ឈួម ធារិទ្ធ អាយុ ១៣ឆ្នាំ (ស្លាប់),កុមារ ឈួម វឌ្ឍនា អាយុ ១២ ឆ្នាំ ,កុមារា ចាន់ អូរជៀង អាយុ ៨ឆ្នាំ , កុមារា ហ៊ន សីហា អាយុ ៨ឆ្នាំ , កុមារា ហ៊ន មេងហ៊ួ អាយុ ៦ឆ្នាំ ,កុមារា ភក្តី សុវណ្ណរ័ក្សអាយុ ៨ឆ្នាំនិងកុមារា គឿន យុទ្ធ អាយុ ១១ឆ្នាំ ។វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ភី សុខ


នៅថ្ងៃទី០៧ខែមករានេះលោកកង ប៊ន អនុប្រធាន អចិន្រ្តៃយ៍ គណៈកម្មាធិការសាខានិង ឯកឧត្តមសួសសុភ័ក្រ្តហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមនិងជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងដឹកនាំសហការីទៅសួរសុខទុក្ខនិងចែករំលែកទុក្ខលំបាកដល់គ្រួសារ សពកុមាររងគ្រោះព្រមទាំងបាននាំយក អំណោយជូនដល់គ្រួសារកុមាររងគ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី ផងដែរ។

ក្នុងនោះគ្រួសារកុមាររងគ្រោះដែលស្លាប់បាត់បង់ជីវិត ទទួលបានអង្ករ ១០០គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១០កេសថវិកា២០ម៉ឺនរៀល ដោយឡែកកុមាររងគ្រោះចំនួន ៦នាក់ ក្នុង១នាក់ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកបរិសុទ្ធ ២យួរ ភួយ១ ក្រមា១ និងថវិកា ១០០.០០០រៀល ៕

ព័ត៌មានគួរចាប់អារម្មណ៍

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
91 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
1579 នាក់
ខែនេះ :
5566 នាក់
3 ខែនេះ :
13845 នាក់
សរុប :
51689 នាក់