ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
រួតទី៣ប្រាសាទបាយ័នកំពុងដំណើរការជួសជុលដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា
Fri,08 January 2021 (Time 12:27 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 24នាក់)

សៀមរាប៖.អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័ន JASAប្រទេសជប៉ុន
(JAPAN- APSARA team for Safeguarding Ang kor) និងអង្គការយូណេស្កូ បើកការដ្ឋានជួសជុលប្រាសាទ បាយ័ននៅជាន់ទី៣ ឱ្យផុតពីបញ្ហាប្រឈម មុននឹងបើកដំណើរការឱ្យភ្ញៀវចូលទស្សនាសាជាថ្មី។

ឯកឧត្តម គឹម សុធិន អគ្គនាយករងអា ជ្ញាធរជាតិអប្សរា បានឱ្យដឹងថា រួតទី៣ប្រាសាទបាយ័ន បានទ្រុឌទ្រោមដោយសាររចនាសម្ព័ន្ធថ្មប្រាសាទក្រៀក ចេញពីគ្នាព្រោះតែបញ្ហាអាកាសធាតុ អាយុកាលសំណង់ ការចុះខ្សោយគុណភាពនៃរចនា សម្ព័ន្ធសំណង់ ដែលអាចនាំឱ្យមានគ្រោះ ថ្នាក់ដល់សំណង់ប្រាសាទទាំងមូល រួមទាំងភ្ញៀវទេសចរផង បើជួសជុលមិនទាន់ពេលវេលា។

ឯកឧត្តមបន្តថា ដំណើរការជួសជុលមានដូចជា ការរើថ្មចេញ ហើយរុញចូលវិញនៅជ្រុងទី៣ទិសខាងត្បូង ការទល់ទ្រកន្លែងដែលមានហានិភ័យរកកលនឹងរលំដួលចំនួន៥៦ចំណុចផ្សេងៗគ្នា។ ក្នុងនោះក៏នឹងមានការរៀបចំបិទភ្ជិតលើថ្នេរថ្ម ដែលវាប្រេះកុំឱ្យវាជ្រាបទឹកចូល និងសម្រួលថ្មរដិបរដុបមិនរាបស្មើ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ភ្ញៀវពេលដើរទស្សនាប្រាសាទ។

ឯកឧត្តមបន្តថា រួតទី៣ប្រាសាទបាយ័ននេះ នឹងចំណាយពេលមួយឆ្នាំ ដើម្បីជួស ជុលឱ្យរួចរាល់ជាស្ថាពរ បើពុំមានបញ្ហារាំង ស្ទះអ្វីកើតឡើង រួមទាំងការរៀបចំគូសប្លង់ សិក្សាស្រាវជ្រាវ ចងក្រងឯកសារ និងឆ្លងយោបល់ពីអ្នកជំនាញការអាដហុកជាដើម ។

គួរជម្រាបផងដែរថា ប្រាសាទបាយ័នមានទីតាំងស្ថិតនៅចំកណ្តាលនៃរាជធានីអង្គរ ធំ។ ប្រាសាទនេះកសាងនៅចុងសតវត្សរ៍ទី ១២ និងដើមសតវត្សរ៍ទី ១៣ ដោយព្រះ បាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមាន តួប៉មនីមួយៗ មានមុខបួន ដែលមានកំពូល៤៩ និងកំពូលក្លោងទ្វារចូល៥ ទៀត សរុបទាំង អស់ ៥៤ កំពូល ដែលតំណាងឱ្យខេត្តក្រុងខ្មែរ ទាំង ៥៤ នៅសម័យកាលនោះ៕វិទ្យុជាតិកម្ពុជា៖ លោកអេង យូ

ព័ត៌មានគួរចាប់អារម្មណ៍

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
83 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
1571 នាក់
ខែនេះ :
5558 នាក់
3 ខែនេះ :
13837 នាក់
សរុប :
51681 នាក់