ថ្ងៃអង្គារ៍ ទី២៦ ខែមករា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេចតេជោ ហ៊ុន សែន សម្រេចបន្ថែមថវិកា៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័កសម្រាប់ពលករដែលត្រឡប់មកពីប្រទេសថៃ
Sat,09 January 2021 (Time 02:00 AM)
ដោយ ៖ amm (ចំនួនអ្នកអាន: 24នាក់)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានសម្រេចបន្ថែមថវិកាសរុប៧០០លានរៀលទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ ដើម្បីរៀបចំធ្វើចត្តាឡីស័ក សម្រាប់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។ នេះបើតាម លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រលប់ថ្ងៃទី០៨ ខែមករានេះ។

បើតាម លោកស្រី យក់ សម្បត្តិ, ខេត្តជាប់ព្រំដែនចំនួន៤នោះមាន ខេត្តប៉ៃលិនទទួលបានថវិកាបន្ថែម២០០លានរៀល ខេត្តបាត់ដំបងទទួលបាន២០០លានរៀល ខេត្តបន្ទាយមានជ័យទទួលបាន២០០លានរៀល និងខេត្តឧត្តរមានជ័យទទួលបានថវិកាបន្ថែម១០០លានរៀល។ ថវិកាទាំងនេះ ត្រូវបានរាជរដ្ឋាភិបាលផ្ទេរទៅកាន់គណៈអភិបាលខេត្តរួចរាល់ហើយ។

ក្រៅពីបន្ថែមថវិកានេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឧបត្ថម្ភសម្ភារៈប្រើប្រាស់ចំនួន៨ពាន់ឃីត ជូនខេត្តទាំង៤ផងដែរ ដោយក្នុងមួយខេត្តៗ ទទួលបានឃីតចំនួន២ពាន់ ដោយឃីតទាំងនោះចាប់ផ្តើមដឹកចេញទៅកាន់មូលដ្ឋាន នៅយប់នេះតែម្តង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភ ថវិកាបន្ថែមសរុបចំនួន ៦៥០លានរៀល និងសម្ភារមួយចំនួនទៀត ដល់ខេត្តជាប់ព្រំដែនចំនួន៤ខាងលើនេះផងដែរ ដើម្បីរៀបចំធ្វើចត្តាឡីស័ក។ ខេត្តទាំង៤ជាខេត្តដែលទទួលបន្ទុក រៀបចំធ្វើចត្តាឡីស័កជូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ គ្រាដែលប្រទេសនេះ មានការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅខេត្តសាមុតសាខន កាន់តែធ្ងន់ធ្ងរឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

ទេសរដ្ឋមន្ត្រី គន់ គីម ជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ បន្តយកចិត្តទុកដាក់លេីការងារគ្រោះមហន្តរាយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ព្រលានយន្តហោះបែកចានខេត្តបាត់ដំបងចាប់ផ្តើមកំណត់ទីតំាងជួសជុលឡើងវិញ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សហគមន៍ពីរនៅខេត្តសៀមរាប ចាប់ដៃគ្នាអភិវឌ្ឍន៍សហគមន៍ចង្ក្រានរយឱ្យក្លាយជាកន្លែងទាញទេសចរក្នុងតំបន់កាន់តែច្រើន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

មន្ត្រីជំនាញខេត្តបន្ទាយមានជ័យ រកឃើញទំនិញខូចគុណភាពជិត១តោន នៅក្រុងប៉ោយប៉ែត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់សិក្ខាកាមអង្គរក្សបន្ដគោរពយ៉ាងម៉ឺងម៉ាត់នូវរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
92 នាក់
ម្សិលមិញ :
103 នាក់
សប្តាហ៍នេះ :
1580 នាក់
ខែនេះ :
5567 នាក់
3 ខែនេះ :
13846 នាក់
សរុប :
51690 នាក់