ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេចតេជោណែនាំអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្គត់ផ្គង់ស្បៀងនៅតាមទីវត្តអារាម
Wed,21 April 2021 (Time 10:46 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 748នាក់)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ជួយផ្គត់ផ្គង់ស្បៀងនៅតាមទីវត្តអារាម ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាល ។
សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ តាមរយៈ សារសំឡេងនៅយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះថា ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ-១៩នេះ មិនមានប្រជាជនណាទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចចេញនិមន្តទៅបិណ្ឌបាត្របាននោះឡើយ ដែលនេះអាចនាំ ឱ្យព្រះសង្ឃដាច់ចង្ហាន់។

សម្តេចតេជោបានស្នើសុំឯកឧត្តម អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងអភិបាលខេត្តទាំងអស់ សូមយកចិត្តទុកដាក់ ចំពោះព្រះសង្ឃ សាមណៈសិស្សនិងនិស្សិត ដែលស្នាក់នៅតាមទីអារាមនានាសម្រាប់ការរៀនសូត្រ ក្នុងពេលបិទខ្ទប់ ដោយត្រូវផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃផងដែរ ។

សំឡេង«ខ្ញុំក៏សូមយកឱកាសនេះ សូមឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល និងអភិបាលនៅខេត្ត គ្រប់ទីកន្លែងទាំងអស់ សូមយកចិត្តទុកដាក់ចំពោះព្រះសង្ឃ នៅក្នុងពេលនៃការបិទខ្ទប់ គ្មានប្រជាជនទៅធ្វើបុណ្យទេ ដូច្នេះព្រះសង្ឃក៏នឹងត្រូវដាច់ចង្ហាន់ ដូច្នេះសូមឱ្យរាជធានីនិងខេត្តយកចិត្តទុកដាក់ទៅលើព្រះសង្ឃ ទៅលើការលំបាកដែល មិនអាចចេញបិណ្ឌបាត្របាននៅកន្លែងបិទខ្ទប់ ជាពិសេសនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលប្រជាជនមិនអាចចេញ ពីផ្ទះទៅធ្វើបុណ្យ ហើយព្រះសង្ឃក៏មិនអាចបិណ្ឌបាត្របាន នេះជាកិច្ចការដែលយើងត្រូវគិត ។ ក្រៅពីរាជធានីភ្នំពេញនិងខេត្តកណ្តាល ក៏មានខេត្តដទៃទៀតដែលត្រូវយកចិត្តទុកដាក់ទីអារាមនានា ដែលមានព្រះសង្ឃ មានសាមណសិស្សនិងនិស្សិត ដែលស្នាក់នៅសម្រាប់ការរៀនសូត្រ» ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
198 នាក់
សប្តាហ៍នេះ :
1436 នាក់
ខែនេះ :
10747 នាក់
3 ខែនេះ :
31366 នាក់
សរុប :
443903 នាក់