ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អ្នកនាំពាក្យក្រសួងយុត្ដិធម៌៖ ការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ អាចនឹងបន្តទៀត បើប្រជាពលរដ្ឋមិនចូលរួមទប់ស្កាត់
Wed,28 April 2021 (Time 11:27 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 23នាក់)

(ភ្នំពេញ): ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុតិ្តធម៌បានគូសបញ្ជាក់ថា ការបិទខ្ទប់នៅក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នៃខេត្ដកណ្ដាល អាចបន្តទៀត បើសិន ប្រជាពលរដ្ឋមិន ចូលរួមសហការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីអំពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រៀបចំដោយ គណៈ កម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់“គ.ប.ខ.” នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងត្តិធម៌ ឯកឧត្ដម គឹម សន្ដិភាព បានលើកឡើងថា ក្នុងរយៈពេល ១៤ថ្ងៃ មកនេះទាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានខិតខំដូចគ្នា ហើយទទួលបាននូវលទ្ធផល ដោយកំណត់ជាតំបន់ចំនួន៣ គឺតំបន់លឿង តំបន់លឿនទុំ និងតំបន់ក្រហម។ ឯកឧត្ដមបន្ត ថា ការបន្ថែមចំនួន០៧ថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅ នេះដោយសារតែ ដើម្បី ទបស្កាត់ ឬកាត់ផ្តាច់ការចម្លងជំងឺកូវីដ១៩ ដែលរយៈពេលបិទខ្ទប់ កន្លងមកនេះ ឃើញ ថាការឆ្ល ងនោះមិនរាលដាលទេគឺឆ្លងតែនៅផ្ទះនោះ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា ការបិទនេះដើម្បីផ្តល់លទ្ធភាពដល់អាជ្ញាធរ ក៏ដូចជាគ្រូពេ ទ្យ ដូចជាការទប់ស្កាត់ ការព្យាបាល និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ចំពោះតំបន់ ក្រហម គឺ ជាតំបន់ដែលមានការឆ្លងកូវីដ១៩ធ្ងន់ធ្ងរ តំបន់លឿងទុំជាតំបន់មានការឆ្លងមធ្យម និងតំបន់ លឿងកម្រិតឆ្លងស្រាល”។

ឯកឧត្ដមរដ្ឋលេខាធិការបានអះអាងថា “ការបិទខ្ទប់ អាចនឹងនៅមានបន្ត ទៀតបើសិន ប្រជាពលរដ្ឋមិនបានចូលរួម និងករណីមិនមានការថន់ថយ ពីករណីឆ្លងជំងឺកូវីដ១៩។ ផ្ទុយ ទៅ វិញបើប្រជាពលរដ្ឋបានចូលរួមទប់ស្កាត់ និងមានករណីជំងឺកូវីដ១៩ មានសភាពធូរ ស្រាល”៕

ដោយ៖ ប៊ុនរិទ្ធ, សម្រួលផ្សាយ៖

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
74 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1473 នាក់
ខែនេះ :
6096 នាក់
3 ខែនេះ :
17881 នាក់
សរុប :
73053 នាក់