ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម គួច ចំរើន អំពាវនាវដល់ប្រជាពលរដ្ឋ ទៅយកសំណាកពិនិត្យឲ្យលឿនបំផុត បើសង្ស័យប៉ះពាល់ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ១៩
Thu,29 April 2021 (Time 10:51 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 24នាក់)

(ព្រះសីហនុ)៖ នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានក្រើនរម្លឹក និងអំពាវនាវ ដល់សាធារណជនក្នុងខេត្តព្រះសីហនុ ប្រសិនបើមានការសង្ស័យ ឬមានការប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានផ្ទុកវីរុសកូវីដ-១៩ ត្រូវទៅយកសំណាកឱ្យបានលឿនជាទីបំផុត នៅតាមទីតាំងដែលរដ្ឋបាលខេត្ត បានជូនដំណឹងកន្លងមក។

ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការយកសំណាកនេះ គឺដើម្បីវិភាគរកមេរោគកូវីដ-១៩ ឲ្យបានទាន់ពេលវេលា ហើយវាជាវិធានការណ៍មួយដ៏ល្អសម្រាប់ខ្លួនយើង ក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។
ឯកឧត្តម បានបញ្ជាក់ថា ការធ្វេសប្រហែស ការបណ្តែតបណ្តោយ ឬការភ័យខ្លាចវាជាដើមចមមួយ ដែលធ្វើឱ្យខ្លួនយើង ក្រុមគ្រួសារយើង ជួបហានិភ័យធ្ងន់ធ្ងរ រហូតបាត់បង់អាយុជីវិតថែមទៀតផង យ៉ាងណាម៉ិញនៅខេត្តព្រះសីហនុរបស់យើងមានមនុស្សប្រុស-ស្រីចំនួន ៥នាក់ហើយ ដែលបានបាត់បង់អាយុជីវិតដោយសារតែជំងឺកូវីដ-១៩ កើតឡើងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភ:។ ហើយមូលហេតុ ដែលបង្កឱ្យមានមនុស្សស្លាប់នេះ គឺបណ្តាលមកពីកត្តាធំៗពីរ ទី១.ការធ្វេសប្រហែសមិនព្រមទៅយកសំណាកវិភាគរកមេរោគកូវូដ-១៩ និងទី២.ការតក់ស្លុត នៅពេលដឹងថាខ្លួនមានវីរុសកូវីដ-១៩។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមទៀតថា នៅពេលយើងមានការសង្ស័យនូវអាការ:ណាមួយ ឬបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយអ្នកមានវិជ្ជមានកូវីដ-១៩ ត្រូវទៅយកសំណាកវិភាគរកមេរោគកូវីដ និងប្រឹក្សាយោបល់ជាមួយក្រុមគ្រូពេទ្យភ្លាម អ្នកជំងឺទាំងអស់នឹងព្យាបាលជាសះស្បើយ១០០ភាគរយ។ ប្រសិនបើយើងទុកដល់ពេលវីរុសកូវីដ-១៩ វាយលុកធ្ងន់ធ្ងរ ទើបយើងចូលពេទ្យ វាពិបាកក្នុងការព្យាបាល ហើយមានហានិភ័យដល់អាយុជីវិតខ្ពស់បំផុត ៕ ដោយ៖ កន ចំណាន, ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
44 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1443 នាក់
ខែនេះ :
6066 នាក់
3 ខែនេះ :
17851 នាក់
សរុប :
73023 នាក់