ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ
Mon,10 May 2021 (Time 08:04 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 24នាក់)

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ

ព្រះវិហារ ៖ នៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្ដីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ចរបស់ផែនចំណុះក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ណែម វ៉ា ប្រធានគណ:ប្រចាំការគណៈកម្មាធិការ គណបក្សខេត្ត លោក អ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនគណបក្សខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា ជាច្រើនរូបទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនាឱកាសនោះ លោក អ៊ុក គឹមសាន ក៏បានជំរុញឲ្យសមាសភាពទាំងអស់បែងចែក និងផ្សព្វផ្សាយឯកសារ ពាក់ព័ន្ធនឹងគោលការណ៍នយោបាយ សេចក្ដីណែនាំ សេចក្ដីសម្រេច និងលិខិតបទដ្ឋាននានារបស់គណបក្ស និងយុវជនបក្សដែលគ្រប់ផែន ចំណុះ និងក្រុមការងារយុវជនគណបក្សគ្រប់ថ្នាក់ឲ្យបានបានទូលំទូលាយ និងទាន់ពេលវេលា។ ខិតខំស្វែងរកប្រភពចំណូលស្របច្បាប់ ដើម្បីធានាបាននូវការចំណាយចរន្តរបស់ក្រុមការងារយុវជនគណបក្សខេត្ត ប្រកបដោយនិរន្តរភាព តម្លាភាព ប្រសិទ្ធភាព និងរៀបចំ បណ្ណសរសើ ឬលិខិតថ្លែងអំណរគុណជូនដល់បណ្ដាផ្នែកចំណុះសមាជិកគណបក្ស និងសប្បុរសជននានា៕មន្ទីរព័ត៌មាខេត្តព្រះវិហារ:សម្រួលដោយ៖AMMHOTNEWS

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1185 នាក់
ខែនេះ :
6470 នាក់
3 ខែនេះ :
20333 នាក់
សរុប :
81150 នាក់