ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្តកណ្ដាល អញ្ជើញទទួលការឧបត្ថម្ភគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល
Sun,02 May 2021 (Time 11:22 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 16នាក់)

(កណ្ដាល): ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញចុះរៀបចំនូវសម្ភារៈ ជាគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល នៅស្រុកអង្គស្នួល។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្ដាល បានឧបត្ថម្ភនូវ អង្ករចំនួន ៤៥ តោន មី ៣០០០ កេសតូច ទឹកស៊ីអ៊ីវ ៣០០០ យួរ និងត្រីខ ៣០០០ កេស ប្រគល់ជូនដល់រដ្ឋបាលស្រុកអង្គស្នួល ដើម្បីជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ក្រហម ស្ថិតក្នុងស្រុកអង្គស្នួល។

មានប្រសាសន៍ឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់អាជ្ញាធរស្រុកអង្គស្នួល ត្រូវធ្វើការស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងកំពុងមានការខ្វះខាតនូវស្បៀងអាហារប្រចាំថ្ងៃ នៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសប្រជាពលរដ្ឋដែលកំពុងស្ថិតនៅតំបន់ក្រហម ដែលតម្រូវឱ្យអាជ្ញាធរស្រុក ខេត្ត ធ្វើការឧបត្ថម្ភនូវស្បៀងអាហារជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការចាំបាច់របស់ពួកគាត់ផងដែរ ធ្វើយ៉ាងណាមិនត្រូវឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។

សូមបញ្ជាក់ផងដែរថា ស្រុកអង្គស្នួលគឺជាស្រុកមួយដែលត្រូវបានរដ្ឋបាលខេត្តកណ្ដាល បានសម្រេចកំណត់នៅតំបន់ក្រហម ចំនួន ៤ភូមិ តំបន់លឿងទុំចំនួន ៣ភូមិ ស្ថិតនៅឃុំបែកចាន និងតំបន់លឿងចំនួន ១ភូមិ ស្ថិតនៅឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ទូទាំងស្រុកអង្គស្នួលមានអ្នកវិជ្ជមានមេរោគកូវីដ-១៩ ចំនួន ៣៥៥នាក់ បានព្យាបាលជាសះស្បើយចំនួន ៦នាក់ កំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កចំនួន ២៦៦នាក់ និងកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន ៤,៧៦១នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1466 នាក់
ខែនេះ :
6089 នាក់
3 ខែនេះ :
17874 នាក់
សរុប :
73046 នាក់