ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អាជ្ញាធរសម្រេចផ្អាកដំណើរការរោងចក្រចំនួន៤ នៅស្រុកបាទី ខេត្តតាកែវ និងតម្រូវឲ្យកម្មករជាង១២០០នាក់ ធ្វើតេស្តរកកូវីដ១៩
Mon,03 May 2021 (Time 10:01 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 24នាក់)

(តាកែវ)៖ រដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចផ្អាកដំណើរការ ជាបណ្តោះអាសន្នរោងចក្រចំនួន ៤ នៅក្នុងស្រុកបាទី និងតម្រូវឲ្យកម្មករនិយោជិតជាង១២០០នាក់ ធ្វើតេស្តរកវីរុសកូវីដ១៩ និងធ្វើចត្តាឡីស័ក ឲ្យបានត្រឹមត្រូវ។

សេចក្តីសម្រេចរបស់លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា ត្រូវបានផ្អាកជាបណ្តោះអាសន្ន នូវចង្វាក់ផលិតកម្មក្រុមហ៊ុនចំនួន៤ រួមមាន៖

១៖ ក្រុមហ៊ុន ភីវី អ៊ុនដាសស្រ្ទី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន ៧៦៤ នាក់ក្នុងនោះស្រី៥៣៣នាក់។
២៖ ក្រុមហ៊ុនហួរ លីមី (ខេមបូឌា) ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៤០នាក់ ក្នុងនោះស្រី៨៧នាក់។
៣៖ ក្រុមហ៊ុនលូន វៃ ថេកស្តាយ ឯ.ក មានកម្មករ កម្មការិនី សរុបចំនួន១៩នាក់ ក្នុងនោះ ស្រី០៨នាក់។
៤៖ ក្រុមហ៊ុនលីនតុន មេនូហ្វេកធើរីង ឯ.ក មានកម្មករកម្មការិនី សរុបចំនួន ២៧៨ នាក់ ក្នុងនោះស្រី១៩៥ នាក់។ ចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។

រដ្ឋបាលខេត្តតាកែវ បញ្ជាក់ទៀតថា និយោជក និយោជិត និងកម្មករ កម្មការិនីទាំង៤ក្រុមហ៊ុន មានកាតព្វកិច្ចសហការចូលរួមផ្តល់ សំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ចំពោះនិយោជកនៃក្រុមហ៊ុនទាំង៤នេះ ត្រូវចូល
រួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ ស្រាវជ្រាវនិងរុករកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកសំណាក។

ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីអ្នកពាក់ព័ន្ធទាំងអស់ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នៅមណ្ឌលសុខភាពឃុំពត់សរ ឬមន្ទីរពេទ្យបង្អែកស្រុកបាទី។ ក្នុងករណីកម្មករ កម្មការិនី ឬបងប្អូនណាខកខានមិនបានទៅផ្តល់វត្ថុសំណាក តាមកាលកំណត់ត្រូវទៅផ្តល់សំណាក នៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅក្បែរលំនៅស្ថាន។

និយោជក និយោជិត និងកម្មករ កម្មការិនី នៃក្រុមហ៊ុនទាំង៤ បន្ទាប់ពីបានយកសំណាករួច ត្រូវធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងសុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1447 នាក់
ខែនេះ :
6070 នាក់
3 ខែនេះ :
17855 នាក់
សរុប :
73027 នាក់