ថ្ងៃពុធ ទី១២ ខែឧសភា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅវិទ្យាល័យ ប្រពៃគិរី ស្រុកជលគិរី
Tue,04 May 2021 (Time 09:16 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 24នាក់)

(ខេត្តកំពង់ឆ្នាំង):កាលពីថ្ងៃទី៣ ខែឧសភាឆ្នាំ២០២១នេះ ឯកឧត្ដម ឡុង ឈុន ឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខនិងបាននាំយកអំណោយទៅឧបត្ថម្ភមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ប្រពៃគិរី ក្នុងស្រុកជលគិរី ដោយមានការចូលរួមពីលោក ហៃ មនោរម្យ អភិបាលស្រុកជលគិរីផង។ ឆ្លៀតក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់និងបង្ការជំងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន។ អំណោយ ដែលបានផ្តល់ជូនមណ្ឌលចត្តាឡីស័ក វិទ្យាល័យប្រពៃគិរី រួមមាន ៖ ទឹកបរិសុទ្ធវីតាល់ ២៥កេស , ទឹកផ្លែឈើ៧កេស , មី ៣កេស , ពងទា ៤០០គ្រាប់, អង្ករ១តោន, ត្រីខ ៥០០កំប៉ុង និង២យួរ, ទឹកស៊ីអ៊ីវ ១២០ដប, ម៉ាស់ជាង១០ប្រអប់, ធុងលាងសម្អាតដៃ ៥, សាប៊ូ ២០ដុំ, ទឹកសុទ្ធ ១១០យួរ , អាល់កុល ៤លីត្រ ៕វិទ្យុជាតិកម្ពុជា៖មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ស្រុកជលគិរី៖សម្រួលការផ្សាយដោយ៖ammhotnews

ព័ត៌មានគួរចាប់អារម្មណ៍

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

នៅថ្ងៃទី១២ ឧសភាខាងមុខនេះ អាជ្ញាធររាជធានីនឹងកំណត់ទីតាំងនៃការបង្រួមតំបន់បិទខ្ទប់ឲ្យនៅរួមតូច ដើម្បីសម្រួលដល់ការលំបាកជូនប្រជាពលរដ្ឋ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ៩ថ្ងៃចាក់បានជិត ៤០ម៉ឺននាក់, ពលរដ្ឋអរគុណសម្តេចតេជោ ហ៊ុន សែន ដែលផ្តល់ការចាក់វ៉ាក់សាំងជូនពួកគេ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចស្ដីពីតួនាទីភារកិច្ច របស់ផែនចំណុះក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
277 នាក់
សប្តាហ៍នេះ :
1459 នាក់
ខែនេះ :
6082 នាក់
3 ខែនេះ :
17867 នាក់
សរុប :
73039 នាក់