ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្តកណ្តាល ទទួលអំណោយសប្បុសជន ដើម្បីដោះស្រាយជីវភាពប្រជាពលរដ្ឋប្រឈមបញ្ហាជំងឺកូវីដ-១៩
Thu,06 May 2021 (Time 09:51 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 23នាក់)

(កណ្តាល): ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១នៅថ្ងៃ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានអញ្ជើញទទួលអំណោយពីសប្បុរសជននានា ដើម្បីយកទៅដោះស្រាយជីវភាពជូនប្រជាពលរដ្ឋ ក្នុងខណ:ដែលកំពុងប្រឈមនឹងបញ្ហាជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា អំណោយដែលបានមកពីសប្បុរសជននានាកន្លងមក ក៏ដូចជាពេលនេះ គឺពិតជាសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ដែលមានជីវ ភាពក្រីក្រ និងអ្នកដែលបានរងនូវផលប៉ះពាល់ពីជំងឺកូវីដ-១៩ ពិសេសសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក នៅទូទាំងខេត្តកណ្តាល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់លោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន ដែលបានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលខេត្តកណ្ដាល។ ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋ កំពុងជួបការលំបាកបានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាក ក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

អំណោយដែលរដ្ឋបាលខេត្តកណ្ដាល ទទួលបានពីសប្បុរសជន ទី១-ម្ចាស់បុរីខេមរៈ រួមមាន៖ អង្ករផ្កាម្លិះចំនួន២តោន, មីចំនួន៨០កេស, ទឹកស៊ីអ៊ីវចំនួន២០កេស, ត្រីខកំប៉ុងចំនួន១០កេស, និងទឹកបរិសុទ្ធចំនួន៨០កេស ។ ទី២-លោក ឈាង បូនី និងភរិយា រួមមាន៖ អង្ករ ចំនួន៣តោន, ត្រីខកំប៉ុងចំនួន៣កេស, ទឹកស៊ីអ៊ីវចំនួន១០០យួរ, ទឹកត្រីចំនួន១០០យួរ, មីចំនួន ១០០កេសតូច, និងលោក HUANG YAOLIN បន្ថែមថវិកាផ្ទាល់ខ្លួនចំនួន ២លានរៀល។ ទី៣- លោក មួង ជ្រឿន និងលោកស្រី នាង សុវណ្ណារ៉ា ក្រុមហ៊ុន យ៉តឡូជីស្ទឹកហ្វីស រួមមាន៖ មីម៉ាម៉ាចំនួន២០កេសធំ, ត្រីខកំប៉ុងចំនួន២០កេសធំ, ឆៃប៉ូវចំនួន៥០០គីឡូក្រាម, និងថវិកាចំនួន ២លានរៀល៕ ដោយ ណយ នឿន ប្រភពះរដ្ឋបាលខេត្តកណ្តាល

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
35 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1164 នាក់
ខែនេះ :
6449 នាក់
3 ខែនេះ :
20312 នាក់
សរុប :
81129 នាក់