ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះម្ចាស់ផ្ទះជួលទាំងអស់ យោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី ក្នុងពេលដែលពួកគាត់មិនទាន់បានបើកប្រាក់ខែ
Sat,08 May 2021 (Time 08:24 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 26នាក់)

(ភ្នំពេញ)៖ នៅក្នុងសារសំឡេង ថ្លែងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការទាមទារយកថ្លៃឈ្នួលផ្ទះពី កម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនីយើង មិនទាន់បានបើកប្រាក់ខែ ហើយកំពុងស្ថិតក្នុងតំបន់បិទខ្ទប់ គឺតំបន់ក្រហមនៅឡើយ ។

ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ ហ៊ុន សែន សុំអង្វរករចំពោះ ម្ចាស់ផ្ទះជួលទាំងអស់ សូមមេត្តាយោគយល់ដល់ការលំបាករបស់កម្មករ កម្មការនី របស់យើង ក្នុងពេលវេលាមួយដែលយើងទាំងអស់គ្នា សុទ្ធតែជួបការលំបាក។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ក្នុងរយៈពេលកន្លងទៅនេះ ក៏មានម្ចាស់ផ្ទះសំណាក់មួយចំនួន បានសម្រេចមិនយកប្រាក់ឈ្នួលរបស់កម្មករ កម្មការនី ក្នុងចំនួន១រយ: ឬក៏បញ្ចុះថ្លៃ ហើយមាន១ចំនួនទៀត គឺមានរហូតឲ្យការប្រើប្រាស់ក្នុងរយៈពេលវែង ដែលសម្តេចបានធ្វើលិខិតថ្លែងអំណរគុណរួចហើយ។ ក៏ប៉ុន្តែក៏នៅសេសសល់បងប្អូនមួយចំនួនដោយខ្វះការយោគយល់បង្កើតឲ្យមានបញ្ហាឡើង ខ្ញុំសុំអង្វរករដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ សូមផ្អាកជាបណ្ដោះអាសន្ន នូវការយកប្រាក់ឈ្នួលពីកម្មករ កម្មការនី ក្នុងពេលដែលកម្មករ កម្មការនី មិនទាន់បានបើកប្រាក់ឈ្នួល ពីថៅកែនៅឡើយ ។ ប្រសិនបើម្ចាស់ផ្ទះឈ្នួលទាំងឡាយ អាចនឹងធ្វើទៅបាន ត្រូវរួមគ្នាធ្វើដើម្បីជួយដល់កម្មករ កម្មាការិនី តាមរយៈការបញ្ចុះថ្លៃឈ្នួលផ្ទះ ដែលបាននឹងកំពុងស្នាក់នៅ ក្នុងចំនួនប៉ុន្មានភាគរយ ចំនួនតិច ឬចំនួនច្រើន តាមលទ្ធភាពដែលអាចធ្វើទៅបាន។បើសិនជាម្ចាស់ផ្ទះជួលខ្លះ អាចលើកលែងទៅបាន ក្នុង១ខែ ២ខែឬ៣ខែ ក៏សុំធ្វើការលើកលែង៕ ដោយ: ទទក, សម្រួលផ្សាយ៖ AMMHOTNEWS

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
36 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1165 នាក់
ខែនេះ :
6450 នាក់
3 ខែនេះ :
20313 នាក់
សរុប :
81130 នាក់