ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត អំពាវនាវដល់សប្បុរសជន បន្ដឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងស្មារតីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្ដបេសកកម្មមនុស្សធម៌ សង្គ្រោះពលរដ្ឋងាយរងគ្រោះ
Sat,08 May 2021 (Time 09:08 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 38នាក់)

(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវ ដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្ដឧបត្ថម្ភគាំទ្រ ដោយសទ្ធាជ្រះថ្លា និងក្នុងសារត្មីនៃវប្បធម៌ចែករំលែក ដល់កាកបាទក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់ នៅតាមគន្លងថ្មី។

ការអំពាវនាវរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានធ្វើឡើងក្នុងឱកាសផ្ញើសារ ជូនបងប្អូនជនរួមជាតិ ក្នុងឱកាសខួបទី១៥៨ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២១។

តាមសារលិខិតដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងថា «ខ្ញុំសូមអំពាវនាវប្រកបដោយក្តីសង្ឃឹមយ៉ាងមុតមាំ ក្នុងគ្រាដ៏លំបាក ដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមជាមួយជំងឺរាតត្បាតសកលជំងឺកូវីដ-១៩ ពិតណាស់ សម្តេច ឯកឧត្តម លោក ជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា សប្បុរសជន មកពីគ្រប់មជ្ឈដ្ឋានទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន នឹងបន្តឧបត្ថម្ភគាំទ្រដោយសទ្ធាជ្រះថ្លា និងក្នុងស្មារតីនៃវប្បធម៌ចែករំលែកដល់កាកបាទ ក្រហមកម្ពុជា ដើម្បីសមាគមជាតិ បន្តផ្តល់សេវាកម្មមនុស្សធម៌ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងកសាងភាពធន់ របស់សង្គមជាតិ ដើម្បីរួមចំណែកក្នុងការធ្វើឱ្យប្រក្រតីភាពជីវិតរស់នៅតាមគន្លងថ្មី»។

សម្រាប់ឆ្នាំ២០២១នេះ ក្នុងបរិការណ៍នៃការទប់ស្កាត់ការរាតត្បាតជាសកលជំងឺកូវីដ-១៩ និងផលប៉ះពាល់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ កាកបាទក្រហមកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវត្រៀម ទុកជាមុននូវមធ្យោបាយជាសម្ភារ ស្បៀង និងថវិកាសម្រាប់និរន្តរភាពដល់ក្រុមអ្នកងាយរងគ្រោះដោយជំងឺកូវីដ-១៩ ត្រូវអប់រំ កសាងសមត្ថភាពដល់ក្រុមទាំងនោះ ដើម្បីរៀនបន្សាំទៅនឹងគ្រប់ស្ថានភាពនៃគ្រោះមហន្តរាយឱ្យបានប្រសើរជាងមុន។

ជាមួយនេះ ក៏ត្រូវបន្តអនុវត្តវិស័យអាទិភាពទាំង៤ ដែលជាភារកិច្ចស្នូល របស់កាកបាទក្រហមកម្ពុជា រួមមាន៖
១៖ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ
២៖ សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍
៣៖ លើកកម្ពស់អំពីគុណតម្លៃរបស់ចលនា សេចក្ដីថ្លៃថ្នូរ របស់មនុស្សជាតិ វប្បធម៌អហិង្សា និងសន្តិភាព ប្រកបដោយបរិយាប័ន្ន និងចីរភាព
៤៖ ការអភិវឌ្ឍស្ថាប័ន។

សូមជម្រាបថា បេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០២០ សម្រេចបាននូវសមិទ្ធផលសំខាន់ៗរួមមាន៖

* រក្សាបានការផ្តល់ថវិកា ១លានដុល្លារអាមេរិក សម្រាប់ជួយឧបត្ថម្ភដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និង មន្ទីរពេទ្យកុមារអង្គរ ចំនួន ២ម៉ឺនដុល្លារអាមេរិក
* ផ្តល់អំណោយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបានចំនួន ១១១,៧៨៤ គ្រួសារ ពិសេសដល់ប្រជាជនដែលទទួលរងនូវការរាតត្បាតដោយជំងឺកូវីដ-១៩ ដ៏កាចសាហាវ
* អប់រំផ្សព្វផ្សាយស្តីពីហានិភ័យ និងទប់ស្កាត់ជំងឺរាតត្បាតជាសកលកូវីដ-១៩ តាមរយៈសកម្មភាព អ្នកស្ម័គ្រចិត្តចុះផ្ទាល់ដល់លំនៅឋាន សម្រេចបានជាង ១លានគ្រួសារ។ រីឯការអប់រំផ្សព្វផ្សាយ លើកកម្ពស់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី សម្រេចបាន ៤៧៧លើក មានអ្នកចូលរួមដោយផ្ទាល់ចំនួន ៦៤,៦០២នាក់
* បានកសាងលំនៅឋាន ផ្តល់ជម្រកដល់គ្រួសារឥតទីពឹង ចំនួន ៦៩ខ្នងផ្ទះ និងបានចាប់ផ្តើមឧបត្ថម្ភ ដល់ការសាងសង់ផ្ទះជូនអតីតយុទ្ធជន តាមរយៈសមាគមអតីតយុទ្ធជន ដែលក្នុងជំហានដំបូង គឺថវិកាចំនួន ៥០ម៉ឺនដុល្លារ សម្រាប់ផ្ទះ ១៦៦ខ្នង។
* ជីកអណ្តូងបានចំនួន ២១១អណ្ដូង សម្រាប់គ្រួសារតាមជនបទដាច់ស្រយាលចំនួន ៤,៧៣៧គ្រួសារ និងសាងសង់បង្គន់អនាម័យ សម្រេចបានចំនួន ៣២០បង្គន់
* ផ្តល់ប្រាក់កម្ចី សម្រាប់ជាដើមទុនលើកកម្ពស់ជីវភាពអ្នកងាយរងគ្រោះបំផុត បានចំនួន ២៩៦គ្រួសារ នៅតំបន់ប្រឈមគ្រោះថ្នាក់ដោយសារមីន។

ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់បងប្អូនរួមជាតិ សូមចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ អនុវត្តឱ្យបានខ្ជាប់ខ្ជួនជាប្រចាំនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន ៣ការពារ និង៣កុំ។ សូមបងប្អូនជ្រាបថា ការចូលរួមដ៏សកម្មពីបងប្អូន ក្នុងការអនុវត្តរាល់វិធានការសុខាភិបាល គឺជាប្រការដ៏សំខាន់បំផុត នាំឱ្យយើងជម្នះបានគ្រាដ៏សែនលំបាកនេះទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
48 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1177 នាក់
ខែនេះ :
6462 នាក់
3 ខែនេះ :
20325 នាក់
សរុប :
81142 នាក់