ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
លោកស្រី បាន ស្រីមុំ បន្តនាំយកស្បៀងអាហារសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋពិការ និងក្រីក្រ ២៥គ្រួសារ នៅស្រុកសាលាក្រៅ
Sun,09 May 2021 (Time 10:56 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 32នាក់)

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានចុះសួរសុខទុក្ខ និងនាំយកអំណោយគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយ សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ប្រជាពលរដ្ឋពិការ និងគ្រួសារក្រីក្រ ចំនួន ២៥គ្រួសារ ដែលរងវិបត្តិកូវីដ ១៩ ស្ថិតក្នុងឃុំអូរអណ្តូង និងឃុំសាលាក្រៅ ស្រុកសាខាក្រៅ ខេត្តប៉ៃលិន។

ចុះសួរសុខទុក្ខ និងនាំយកអំណោយនេះ បានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ ដោយមានការចូលរួមពី អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន, អភិបាលរងខេត្ត, ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តរួមទាំងយុវនសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។

នាឱកាសនោះ លោកស្រី បាន ស្រីមុំ បាននាំនូវការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស នៅក្នុងគ្រាដ៏លំបាកមួយនេះ។

អំណោយចែកជូនតាមខ្នងផ្ទះទាំង២៥គ្រួសារនេះ គឺក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៥០ គីឡូក្រាម, ត្រីខ ១ដុំ ,ទឹកត្រី ១យួរ ,មី ១កេស, ពងទា ១ថាស ,ទឹកសុទ្ធ ២កេស ,ម៉ាស ១ប្រអប់ ,សាប៊ូ ១ដុំ ,ឃីតចំនួន ១ និងថវិការ ១០ម៉ឺនរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
28 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1157 នាក់
ខែនេះ :
6442 នាក់
3 ខែនេះ :
20305 នាក់
សរុប :
81122 នាក់