ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩
Tue,15 June 2021 (Time 10:56 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 38នាក់)

កំពង់ឆ្នាំង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ លោក អម សុភា អភិបាលរងខេត្ត និងសហការី បានចុះអប់រំផ្សព្វផ្សាយ និងជំរុញឱ្យម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ លោកបានជំរុញបែបនេះនៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ នៅស្រុកបរិបូណ៌ ខេ្តកំពង់ឆ្នាំង។
លោក អម សុភា បានមានប្រសាសន៍ថា ជំងឺកូវីដ-១៩ នៅខេត្តកំពង់ឆ្នាំង កំពុងតែកើតឡើងជាបន្តបន្ទាប់ បង្ករឱ្យមនុស្សឈឺនិងស្លាប់គួរឱ្យព្រួយបារម្ភបំផុត ហើយដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ ប្រយុទ្ធប្រឆាំងកុំឱ្យរីករាលដាលបន្តទៀតចូលក្នុងសហគមន៍ រោងចក្រ សហគ្រាស ពិសេសម្ចាស់យានយន្តដែលប្រកបរបរដឹកកម្មកររោងចក្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត។


លោកអភិបាលរងខេត្ត បានមានប្រសាសន៍ឱ្យដឹងថា ក្រសួងសុខាភិបាលកំពុងតែយកចិត្តទុកដាក់ខ្ពស់ លើការវិវឌ្ឍនៃការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសលើចរាចរណ៍នៃវីរុសកូវីដ-១៩ ដែលបានបំប្លែងខ្លួនថ្មី ដែលអ្នកវិទ្យាសាស្រ្ត វេជ្ជសាស្ត្របានរកឃើញជាបណ្តើរៗ និងដែលបានលើកឡើងរួមគ្នាជាមួយអង្គការសុខភាពពិភពលោក ពីភាពឆ្លងសាហាវហើយលឿន និងធ្ងន់ធ្ងរជាងវីរុសកូវីដ-១៩ ដែលកំពុងរាតត្បាតបច្ចុប្បន្ននៅក្នុងប្រទេស ក្នុងតំបន់ និង នៅលើសកលលោក។ លោកបានមានប្រសាសន៍បន្តទៀតថា ជំងឺកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដែលក្នុងនោះប្រទេសកម្ពុជា ក៏កំពុងរងគ្រោះផងដែរ។ ដូច្នេះដើម្បីការពារ ទប់ស្កាត់ និងបង្ការការចម្លងជំងឺនេះ សូមបងប្អូនម្ចាស់យានយន្ត កម្មករ កម្មការនីទាំងអស់ ត្រូវរក្សាសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការផ្សព្វផ្សាយអប់រំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត ប្រសិនបើមានរោគសញ្ញា ក្តៅខ្លួនខ្លាំង ក្អក ឈឺបំពង់ក ហត់ ឬពិបាកដកដង្ហើម ក្នុងករណីមានរោគសញ្ញាទាំងអស់នេះ ត្រូវប្រញាប់រាយការណ៍ទៅកាន់អាជ្ញាធរ និងស្វែងរកសេវាសុខាភិបាលរបស់រដ្ឋ ឬហៅ ទូរស័ព្ទទៅកាន់លេខ ១១៥ ដោយឥតគិតថ្លៃ ដើម្បីសាកសួរព័ត៌មាន ។

នៅក្នុងឱកាសនោះដែរ លោក អម សុភា បានអំពាវនាវដល់ម្ចាស់យានយន្តទាំងអស់និង កម្មករ កម្មការិនី ត្រូវថែទាំសុខភាព រក្សាអនាម័យ និងចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍ឱ្យបានតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ និង ៣កុំ ចូលរួមអនុវត្តន៍ឱ្យបានជាប់ជាប្រចាំ ទើបធ្វើឱ្យយើងមានសុវត្ថិភាពសម្រាប់ខ្លួនឯង សម្រាប់ក្រុមគ្រួសារ និងមជ្ឈដ្ឋានជុំវិញខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាស្បៀង ដើម្បីទុកផ្គត់ផ្គង់គ្រោះមហន្តរាយ និងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការរ៉តធ័រអេតប្រចាំកម្ពុជា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ យក់ សម្បត្តិ ៖ ក្រសួងធានាថានឹងមានវ៉ាក់សាំង ចាក់ជូនគ្រប់ជនគោលដៅទាំងអស់ នៅទូទាំងប្រទេស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
69 នាក់
ម្សិលមិញ :
95 នាក់
សប្តាហ៍នេះ :
1635 នាក់
ខែនេះ :
8311 នាក់
3 ខែនេះ :
22359 នាក់
សរុប :
92988 នាក់