ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ
Tue,15 June 2021 (Time 10:58 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 30នាក់)

បាត់ដំបង: ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ នៅថ្ងៃ៥កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី១៤ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានធ្វើការព្រមានដល់មន្ត្រីជំនាញ និង អាជ្ញាធរដែនដី សហគមន៍ និង សមត្ថកិច្ច ពាក់ព័ន្ធ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ និង បទល្មើស នៃការកាប់ព្រៃលិចទឹក បំផ្លាញជីវៈចម្រុះ អ្នកប្រព្រឹត្តិត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនលើកលែងឡើយ។

លោក សឿម ប៊ុនរិទ្ធិ ធ្វើការព្រមានបែបនេះ ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីរដូវបិទនេសាទឆ្នាំ២០២១ ដល់មន្ត្រីជំនាញ អាជ្ញាធរដែនដី និងតំណាងប្រជានេសាទ នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ លោកបន្តថា រដូវបិទនេសាទសម្រាប់ការនេសាទ នៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ទើបបើកការនេសាទឡើងវិញ។ តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ ។ សូមឱ្យមន្ត្រីជំនាញ និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយបន្តដល់ប្រជានេសាទទាំងអស់ អំពីរដូវនៃការបិទនេសាទនេះ ហើយអ្វីដែលសំខាន់សូមឱ្យមន្ត្រី និងអាជ្ញាធរ មិនត្រូវយកលុយពីប្រជានេសាទ ជាថ្នូរនឹងការបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសនេសាទនោះទេ ហើយសូមឱ្យអ្នកមានការពាក់ព័ន្ធជាមួយជនល្មើសនឹងបទល្មើសនេសាទ និងបទល្មើសកាប់ព្រៃលិចទឹក ត្រូវដកខ្លួនជាបន្ទាន់ ។


លោកអភិបាលរងខេត្ត ក៏បានអំនាវនាវដល់ប្រជានេសាទទាំងអស់ ត្រូវបញ្ឈប់ការកាប់ព្រៃលិចទឹកដើម្បីដាំដំណាំជាបន្ទាន់នោះ ដើម្បីកុំឱ្យមានការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសព្រៃលិចទឹក ដែលជាជម្រកត្រីពងកូន កាន់តែរិចរិលទៅពីមួយថ្ងៃទៅមួយថ្ងៃ និងសត្វស្លាប ដែលកំពុងមានវត្តមាននៅក្នុងតំបន់សត្វស្លាប កុំបរបាញ់ដែលនាំឱ្យមានការវិនាសបាត់បង់ ព្រោះតំបន់សត្វស្លាបនេះ គឺជាការទាក់ទាញដល់កំណើនភ្ញៀវទេសចរមកលេងកម្សាន្ត និង ផ្តល់នូវប្រាក់ចំណូលដល់ពួកគាត់ ៕

(ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយជាស្បៀង ដើម្បីទុកផ្គត់ផ្គង់គ្រោះមហន្តរាយ និងសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពីអង្គការរ៉តធ័រអេតប្រចាំកម្ពុជា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ យក់ សម្បត្តិ ៖ ក្រសួងធានាថានឹងមានវ៉ាក់សាំង ចាក់ជូនគ្រប់ជនគោលដៅទាំងអស់ នៅទូទាំងប្រទេស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
70 នាក់
ម្សិលមិញ :
95 នាក់
សប្តាហ៍នេះ :
1636 នាក់
ខែនេះ :
8312 នាក់
3 ខែនេះ :
22360 នាក់
សរុប :
92989 នាក់