ថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស
Wed,16 June 2021 (Time 10:53 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 34នាក់)

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ ចាម នៅព្រឹកថ្ងៃទី១៥ មិថុនា ២០២១នេះ បានដឹកនាំក្រុម ការងារ មន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលបច្ចេក ទេស ការងារស្ថាបនា ទប់ការបាក់ច្រាំងទន្លេ ៣កន្លែង នៅស្រុកស្រីសន្ធរ និងស្រុកកងមាស ដែលមានប្រវែង សរុប ២.០០០ ម៉ែត្រ ។

ឯកឧត្តម អ៊៊ុន ចាន់ដា បានមានប្រសាសន៍ឲ្យដឹងថា ចំណុចស្ថាបនា ការពារបាក់ច្រាំងទន្លេ ចំនួន ៣កន្លែងនោះ ១កន្លែងស្ថិតនៅក្នុងឃុំឫស្សីស្រុក ,២ នៅក្នុងឃុំកោះអណ្តែត ក្នុងស្រុកស្រីសន្ធរ និងកន្លែងទី៣ ស្ថិតក្នុងឃុំសូគង ស្រុកកងមាស ដែលសរុបប្រវែង ២.០០០ ម៉ែត្រ ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា កន្លងមកនៅរដូវទឹក ជំនន់ ច្រាំងទន្លេក្នុងភូមិ សាស្ត្រ នៃស្រុកទាំងពីរខាងលើ គឺមានការបាក់ច្រាំងទន្លេ និងប៉ះពាល់ដល់ដីធ្លី បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម បានឲ្យដឹងទៀតថា ដោយមើលឃើញអំពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋដូច្នេះ ទើបអាជ្ញាធរខេត្តកំពង់ចាម បានស្នើសុំទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា ទើបសម្ដេច បានអនុញ្ញាតឲ្យក្រុមហ៊ុន ធ្វើការស្ថាបនា ដើម្បីការពារច្រាំងទន្លេនេះ កុំឲ្យបាក់បន្តទៀត ។ ការស្ថាបនា ការពារច្រាំងទន្លេខាងលើ ជាលទ្ធ ផលរហូតមកដល់ពេលនេះ គឺខាងក្រុមបច្ចេកទេស សាង សង់បានក្នុងរង្វង់ ៦០ ភាគ រយហើយ ។ ជាមួយគ្នានេះអាជ្ញាធរខេត្តរំពឹងទុកថា កិច្ចការខាងលើ នឹងស្ថាបនារួចរាល់ នៅក្នុងរដូវវស្សានេះ ពោលគឺមុនទឹកទន្លេមេគង្គឡើង ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ-១៩ដែលជាជំនួយរបស់សហរដ្ឋអាមេរិកបានមកដល់កម្ពុជាហើយ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភ ជូនដល់​ប្រជាពលរដ្ឋកំពុង​ធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួន២០គ្រួសារ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តកណ្ដាល សង់មណ្ឌលព្យាបាល បន្សាប និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន ដឹកនាំមន្ត្រីពិនិត្យអគារត្រៀមព្យាបាលពិរុទ្ធជនឆ្លងជំងឺកូវីដ-១៩ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
39 នាក់
ម្សិលមិញ :
95 នាក់
សប្តាហ៍នេះ :
1605 នាក់
ខែនេះ :
8281 នាក់
3 ខែនេះ :
22329 នាក់
សរុប :
92958 នាក់