ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម អម សុភា អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ និងក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ស្រុកជលគិរី
Fri,04 June 2021 (Time 12:28 PM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 22នាក់)

កំពង់ឆ្នាំង​៖ ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១​នេះ អមដំណើរ​ដោយ លោក​វេជ្ជ ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​អញ្ជើញ​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​របស់​រដ្ឋ​បាល​ខេត្ត ចែកជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមការងារ​ប្រចាំការ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង​។ ដោយមាន​ការចូលរួម​ពី​លោក ហៃ មនោ​រម្យ អភិបាលស្រុក និង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ស្រុក​ជល​គិរី​ផងដែរ​។

​ឯកឧត្តម អម សុភា បាន​មានប្រសាសន៍​គូសបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​ខេត្តកំពង់ឆ្នាំង ក៏មាន​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ដែល​បង្ករ​ឱ្យមាន​ឈឺ​និង​ស្លាប់​ជា​បន្តបន្ទាប់ គួ​ឱ្យ​ព្រួយបារម្ភ​ផងដែរ​។ ឯកឧត្តម បាន​បញ្ជាក់ថា កន្លងមក​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង កងកម្លាំង​សមត្ថកិច្ច និង ក្រុមគ្រូពេទ្យ​គឺ​បាន​បំពេញបេសកកម្ម​យ៉ាង​យកចិត្តទុកដាក់​បំផុត ក្នុងការ​ប្រឆាំង ទប់ស្កាត់​និង ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ដាក់​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដល់​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថា្នក់​។

​ឯកឧត្តម បានបញ្ជាក់​បន្ថែមទៀត​ដែរ​ថា​ដើម្បី​បញ្ចៀស​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍​របស់ខ្លួន ដោយ​ប្រកាន់ខ្ជាប់​លាង​សំអាត​ដៃ​និង​សាប៊ូ ឬ អាកុល ពាក់​ម៉ាស់ គម្លាត​សុវត្ថិភាព និង មិនត្រូវ​ជួបជុំ​ដែលមាន​មនុស្ស​ច្រើន​នោះទេ​។ ដោយ​អនុវត្ត​ជាប្រចាំ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​គឺ ៣​ការពារ និង​៣​កុំ​។ អំណោយ​ដែល ឯកឧត្តម អម សុភា នាំយក​ចែកជូន​នាពេលនេះ​មាន​៖ អង្ករ​១​តោន ម៉ាស់​មួយ​កេស​ធំ ទឹកបរិសុទ្ធ​ចំនួន​២០​កេះ និង ទឹកក្រូច​ចំនួន​៤​កេស ផងដែរ ៕ ប្រភព​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
57 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1186 នាក់
ខែនេះ :
6471 នាក់
3 ខែនេះ :
20334 នាក់
សរុប :
81151 នាក់