ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្តពង្រឹងសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសបុណ្យខួបលើកទី៤៤ ដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត
Sat,05 June 2021 (Time 11:11 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 10នាក់)

(​ត្បូងឃ្មុំ​)៖ នា​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០២១​នេះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ បាន​បើក​កិច្ចប្រជុំ​គណបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត ដើម្បី​ពង្រឹង​សុខ​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ​នៅ​ទូទាំង​ខេត្ត​ត្បូងឃ្មុំ​។​
​ក្នុង​កិច្ចប្រជុំ​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាលរង​ខេត្ត នាយក​-​នាយករង​សាលាខេត្ត នាយក​-​នាយករង​ទីចាត់ការ​សាលាខេត្ត ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ អភិបាលក្រុង​-​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប ដែល​ធ្វើឡើង​នៅ​សាលប្រជុំ ក សាលាខេត្ត និង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ ZOOM​។​

​កិច្ចប្រជុំ​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ដាក់ចេញ​វិធានការ​មួយចំនួន ទៅដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​សហការគ្នា អនុវត្តន៍​ឲ្យ​មាន​ប្រសិទ្ធភាព​ទៅតាម ផែនការ​ការពារ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ខួប​លើក​ទី​៤៤ ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ផែនការ​ត្រៀម​ការពារ​ស​ន្តិ​សុខ​សណ្តាប់ធ្នាប់​ពេល​បោះឆ្នោត​សាកល្បង នាពេលខាងមុខ​។​

​ក្នុងឱកាស​នោះ​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​កោតសរសើរ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែល​ខិតខំ​បំពេញភារកិច្ច​ការងារ​ទាំងយប់​ទាំង​ថ្ងៃ ក្នុងការ​បង្ការ ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ជាមួយនឹង​ការបំពេញ​ការងារ​បាន​យ៉ាង​ល្អ​នាពេល​កន្លងមកហើយ​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បានធ្វើការ​ក្រើនរំលឹក និង​ដាក់ចេញ​វិធានការ​មួយចំនួន បន្ថែមទៀត ដើម្បី​ពង្រឹង​ការងារ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ប្រសិទ្ធ​ផល​ខ្ពស់ ធានា​ដល់​ការទប់ស្កាត់​ការឆ្លង​រាលដាល​ចូលក្នុង​សហគមន៍​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ចាត់​ឲ្យ​គណៈ​គណៈកម្មការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ថ្នាក់​ខេត្ត​-​ស្រុក អភិបាលក្រុង​ស្រុក មន្ទីរជំនាញ និង​អាជ្ញាធរ​រួមគ្នា​ត្រូវ​អនុវត្តន៍​ឲ្យ​ខាន​តែ​បាន​។​

​បន្ថែម​ពី​នោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៍បាន​ណែនាំ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​នូវ​រាល់​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​បន្ត​នៃ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជាពលរដ្ឋ បន្ត​ធានា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​ភូមិ​ឃុំ​-​សុវត្ថិភាព និង​ចាំ​ទទួល​រាល់​សំណើរ​ពលរដ្ឋ​យកទៅ​ដោះស្រាយ បង្ក្រាប​រាល់​បទល្មើស​ទាំង​អស់​ក្នុងភូមិ​សាស្ត្រ​ខេត្ត ដើម្បី​ធានា​សុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន ពិសេស​បទល្មើស​នេសាទ​ខុសច្បាប់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
54 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1183 នាក់
ខែនេះ :
6468 នាក់
3 ខែនេះ :
20331 នាក់
សរុប :
81148 នាក់