ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ក្រុមការងារស្រុកបាភ្នំ ជួបប្រជុំកសាងផែនការសកម្មភាពជាក់ស្តែង ឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២
Sun,06 June 2021 (Time 12:01 PM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 16នាក់)

(ព្រៃវែង)៖ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២១ នាសាលប្រជុំរបស់គណបក្សស្រុកបាភ្នំ ក្រុមការងារស្រុកបាភ្នំ សហការជាមួយគណបក្សស្រុក និងគណបក្សមូលដ្ឋានឃុំ ភូមិ បានជួបប្រជុំធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមរបស់គណបក្សប្រជាជនកម្ពុជាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២។

អង្គប្រជុំនេះ ដឹកនាំដោយលោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ និងមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្ត្រប្រចាំមណ្ឌលខេត្តព្រៃវែង ជាប្រធាន អនុប្រធានក្រុមការងារឃុំ រួមជាមួយអស់លោក លោកស្រីជាប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក ជាប្រធាន អនុប្រធានគណបក្សឃុំទាំង៩ និងអស់លោក លោកស្រីជាប្រធាន អនុប្រធានសាខាបក្សភូមិទាំង១០៨ ក្នុងស្រុកបាភ្នំ សរុបមានអ្នកចូលរួមទាំងអស់ប្រមាណចំនួន ១៧០នាក់។

ដោយផ្អែកលើផែនការរួមខាងលើ អង្គប្រជុំបានធ្វើការពិភាក្សាការងារសំខាន់ៗសម្រាប់កសាងផែនការសកម្មភាពជាក់ស្តែង ដើម្បីជម្រុញចលនាផ្សារភ្ជាប់ជាប្រចាំជាមួយសហគមន៍មូលដ្ឋានភូមិ ជាមួយប្រជាជនតាមខ្នងផ្ទះ សំដៅសំរេចការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្រ គឺដណ្តើមឱ្យបានជ័យជំនះក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ ខាងមុខ។

សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃដដែលនេះ ក្រុមការងារស្រុកបាភ្នំ សហការជាមួយមូលនិធិកម្ពុជាប្រឆាំងកូវីដ-១៩ បាននាំយកអំណោយមួយចំនួនរួមមាន អង្ករ ស្បៀងអាហារ ថ្នាំពេទ្យ ម៉ាសពាក់មុខ និងថវិកាទៅចែកជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ដែលកំពុងជួបការលំបាកខ្វះខាតបណ្តាលមកពីវិបត្តិកូវីដ-១៩ នៅក្នុងភូមិទាំង១៣ នៃឃុំឈើកាច់ ស្រុកបាភ្នំ៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
60 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1189 នាក់
ខែនេះ :
6474 នាក់
3 ខែនេះ :
20337 នាក់
សរុប :
81154 នាក់