ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ ចំនួន ៥០ មុឺនដូស បន្ថែមទៀត ដែលនឹងដឹកមកដល់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ ខាងមុខនេះ
Sun,06 June 2021 (Time 12:02 PM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 13នាក់)

ភ្នំពេញ:នថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ យោងតាមការបញ្ជាក់របស់ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២១ខាងមុខនេះ កម្ពុជា នឹងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សុីណូវ៉ាក់ ចំនួន ៥០ មុឺនដូស ក្នុងចំណោម ៤ លាន ៥សែនដូស ដែលនឹងដឹកមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត។
បើតាមការអះអាងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានបញ្ជាក់ក្នុងសារសំឡេងពិសេសកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១កន្លងទៅនេះ ក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់ ហើយតាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា ឆ្នាំ ២០២១ ហើយនិងមកជាបន្តបន្ទាប់ទៀត។


សម្តេចតេជោ បញ្ជាក់ទៀតថា យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា។

សូមជម្រាបថា គិតត្រឹមថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២១នេះ នៅទូទាំងប្រទេសបងប្អូនប្រជាពលរដ្ឋកម្ពុជាបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបបានចំនួន ២,៧៣៥,១៩៩នាក់ ហើយ ស្មើនឹង ២៧.៣៥ភាគរយ ក្នុងគោលដៅ ចំនួន ១០លាននាក់។

សូមបញ្ជាក់ថា វ៉ាក់សាំង ចិន សុីណូវ៉ាក់ ត្រូវបានអនុម័តឱ្យប្រើផ្លូវការរួចហើយ ដោយអង្គការសុខភាពពិភពលោក។ជាងនេះទៀត ប្រទេសចិនបានសម្រេចអោយប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac Biotech បង្ការកូវីដ១៩ លើមនុស្សចាប់ពី ៣ ឆ្នាំដល់ ១៧ ឆ្នាំហើយ ។


ទន្ទឹមនេះ សាធារណរដ្ឋប្រជាមានិតចិន ក្នុងដើមខែមិថុនា ឆ្នាំ ២០២១នេះ បានចាក់វ៉ាក់សាំងដល់ពលរដ្ឋខ្លួនបានប្រហែល ៧២៤ លានដូសហើយ តែនេះសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅតែប៉ុណ្ណោះ។

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
26 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1155 នាក់
ខែនេះ :
6440 នាក់
3 ខែនេះ :
20303 នាក់
សរុប :
81120 នាក់