ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
រាជរដ្ឋាភិបាល សម្រេចកាយស្តារឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៣ ពីកំពត-វាលរេញ
Mon,07 June 2021 (Time 09:55 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 15នាក់)

ភ្នំពេញ: ក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចាប់ពីកំពត-វាលរេញប្រវែង២០គីឡូម៉ែត្រ ដើម្បីកាយស្តារគ្រឹះជួសជុលឡើងវិញ ខណៈកំណាត់ផ្លូវ មួយនេះ ធ្វើក្រោយខូចមុខធ្វើមុខខូចក្រោយជាប្រចាំ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ប្រវែង២០គីឡូម៉ែត្រ ក្នុងចំណោមប្រវែងផ្លូវពីកំពតទៅវាលរេញសរុបជាង៥៤គីឡូ ម៉ែត្រ ត្រូវតែធ្វើការជួសជុលពង្រឹងឡើងវិញ ដោយធ្វើការលើកតួថ្នល់កម្ពស់៤៥សង់ទីម៉ែត្រ ដើម្បីពង្រឹងតួថ្នល់ និងការពារជំនន់ទឹកភ្លៀងហូរកាត់ នៅរដូវវស្សា។ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ និងផ្លូវជាតិលេខ៤១ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុនជំនាញធ្វើការសិក្សាឡើងវិញទៅលើកំណាត់ផ្លូវ២០គីឡូម៉ែត្រ ហើយគ្រោងនឹងបញ្ចប់ការសិក្សានៅចុងឆ្នាំ២០២១ និងស្វែងរកកញ្ចប់ថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីសាងសង់តាមស្តង់ដារ និងរឹងមាំបានយូរ។ ឯកឧត្តម បន្តថា តាមរយៈការ សិក្សា គម្រោងនេះអាចធ្វើការបែងចែកកំណាត់ផ្លូវ២០គីឡូម៉ែត្រជាពីរ ដោយផ្នែកទី១ ប្រវែង១៥គីឡូម៉ែត្រ នឹងត្រូវកាយគ្រឹះឡើងវិញរួចចាក់ដី និងក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងចំណាយ៣០លានដុល្លារ និងផ្នែកទី២ ប្រវែង៥គីឡូម៉ែត្រ ដែលមានស្ថានភាពដីស្អុយផ្នែកខាងក្រោមជម្រៅពី១១ម៉ែត្រទៅ ១៧ម៉ែត្រ ហើយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសកំពុងសិក្សាវិធីសាស្រ្ដវាយសសរគ្រឹះ ដើម្បីពង្រឹងគ្រឹះផ្នែកខាងក្រោម និងផ្ទៃថ្នល់ដោយក្រាលបេតុងកម្រាស់២៦សង់ទីម៉ែត្រ និងទទឹង១៦ម៉ែត្រ ក្នុងគម្រោងចំណាយ៣០លានដុល្លារ។ សូមបញ្ជាក់ថា គម្រោងថែទាំ និងពង្រឹកគុណភាពកំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តព្រះសីហនុ មានប្រវែងសរុប៥៤,៣គីឡូម៉ែត្រ ត្រូវបានអនុវត្តគម្រោងដោយក្រុមហ៊ុន Sichuan Road and Bridge (Group) Corporation Co., Ltd និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Korea Consultants International Co., Ltd៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1169 នាក់
ខែនេះ :
6454 នាក់
3 ខែនេះ :
20317 នាក់
សរុប :
81134 នាក់