ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
រដ្ឋបាលខេត្តសៀមរាប អំពាវនាវឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង
Mon,07 June 2021 (Time 09:56 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 10នាក់)

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រស្រុកសូទ្រនិគម និងស្រុកជីក្រែង។ ការក្រើនរំលឹក ធ្វើឡើងបន្ទាប់ពីភូមិសាស្ត្រក្នុងស្រុកទាំងពីរ មានការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងចំនួនច្រើននារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ក្នុងសេចក្តីជូនដំណឹងស្តីពីការអនុវត្តន៍វិធានការមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ក្នុងស្រុកទាំងពីរនេះ រដ្ឋបាលខេត្តខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៦៦នាក់ហើយ។ ក្នុងនោះស្រុកសូទ្រនិគម ៣១នាក់ និងស្រុកជីក្រែង ៣៥នាក់ ដែលជាការឆ្លងក្នុងសហគមន៍ ហើយពុំទាន់អាចកំណត់មុខសញ្ញាច្បាស់លាស់អំពីប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅឡើយ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប បានណែនាំរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសាធារណជន ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង និងប្រជាពលរដ្ឋដែលធ្វើដំណើចេញ-ចូល ឬឆ្លងកាត់ភូមិសាស្រ្តនេះ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តនូវវិធានការមួយចំនួនដូចខាងក្រោម៖

១៖ ត្រូវបន្តអនុវត្តសេចក្តីណែនាំស្តីពីការពង្រឹងការអនុវត្តនូវវិធានការការពារ បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅក្នុងខេត្តសៀមរាប និងសេចក្តីណែនាំស្តីពីការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំ ប្រមូលផ្តុំគ្នាពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ជាបណ្តោះអាសន្ន។

២៖ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជូនតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលនូវវិធានការ «៣ការពារ និង ៣កុំ» និងអនុវត្តវិធានការសុខាភិបាល ហើយក្នុងករណីពុំចាំបាច់សូមកុំធ្វើដំណើចេញពីលំនៅឋាន ឬទីសំណាក់របស់ខ្លួន។
៣៖ ត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ជាប្រចាំ និងរក្សាគម្លាតបុគ្គល ពិសេសនៅក្នុងទីប្រជុំជន ផ្សារ និងទីសាធារណៈផ្សេងៗ។

៤៖ អ្នកពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ត្រូវអនុវត្តកាតព្វកិច្ចធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមវិធានសុខាភិបាល ក្នុងករណីមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ ពិសេសរដ្ឋបាលស្រុកសូទ្រនិគម និងរដ្ឋបាលស្រុកជីក្រែង ត្រូវប្រើប្រាស់យន្តការដែលមានស្រាប់ ដើម្បីបន្តគ្រប់គ្រងចលនារបស់ប្រជាពលរដ្ឋ ពង្រឹងការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងតាមដានស្ថានការណ៍វិវត្តនៃជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយធ្វើការគ្រប់គ្រង សម្របសម្រួលដោះស្រាយបញ្ហានានាដែលអាចកើតមានឡើង និងពង្រឹងការអនុវត្តតាមសេចក្តីណែនាំនានា វិធានការសុខាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សូមបញ្ជាក់ថា ខេត្តសៀមរាប កំពុងមានការរីករាលដាលជំងឺកូវីដ១៩ ក្នុងស្ថានភាពគួរឱ្យបារម្ភ។ នៅថ្ងៃទី០៦ ខែមិថុនា ខេត្តទេសចរណ៍មួយនេះរកឃើញអ្នកឆ្លងថ្មីរហូតដល់ទៅ ៤៦នាក់។

មកដល់ពេលនេះខេត្តសៀមរាប រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន ២០៥នាក់។ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន ៨៣នាក់ ស្លាប់ ២នាក់ និង ១២០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
33 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1162 នាក់
ខែនេះ :
6447 នាក់
3 ខែនេះ :
20310 នាក់
សរុប :
81127 នាក់