ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
រដ្ឋបាលរខេត្តបាត់ដំបង បង្កើនមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទៀតនៅតំបន់ព្រំដែន
Tue,08 June 2021 (Time 10:02 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 18នាក់)

បាត់ដំបង: ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលចុងក្រោយនេះ ចំនួនពលករខ្មែរឆ្លងដែនមកពីប្រទេសថៃ ចូលមកស្រុកកំណើតវិញមានការកើនឡើង ហើយអត្រាអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក៏ត្រូវបានរកឃើញជាបន្តបន្ទាប់ ធ្វើឱ្យមណ្ឌលព្យាបាលអ្នកជំងឺនៅតាមបណ្តាមន្ទីរពេទ្យបង្អែកនានារួមនឹងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក៏ពេញផងនោះ រដ្ឋបាលខេត្តបាត់ដំបងសម្រេចធ្វើការពង្រីកបន្ថែមមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងទៀតស្ថិតនៅតំបន់ព្រំដែន។
លោក សឿម ប៊ុនរិទ្ធិ មានប្រសាសន៍ដូចនេះនៅពេលលចុះពិនិត្យមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតនៅវិទ្យាល័យកំរៀង នាថ្ងៃ១២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១។

លោកអភិបាលរងខេត្ត បានបន្តថា មណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចំនួន២ទីតាំងថ្មីនេះគឺនៅវិទ្យាល័យកំរៀង ស្រុកកំរៀងមួយកន្លែង និង ទីតាំងបម្រុងមួយកន្លែងទៀតស្ថិតនៅសាលាបឋមសិក្សាជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

លោកសង្កត់ធ្ងន់ថា តាំងពីព្រឹត្តិការណ៍ការផ្ទុះជំងឺកូវីដ-១៩នៅក្នុងខេត្តប៉ៃលិន ហើយរាលដាលដល់ខេត្តបាត់ដំបង រហូតមកដល់ពេលនេះ គឺរដ្ឋបាលខេត្ត និង រដ្ឋបាលស្រុកកំរៀង រួមជាមួយមន្ត្រីជំនាញសុខាភិបាល ទប់ស្កាត់បានទាន់ពេលវេលា មិនឱ្យមានការឆ្លងរាលដាលចូលទៅក្នុងសហគមន៍បន្ថែមទៀតនោះទេ ។ ពេលនេះរដ្ឋបាលខេត្តបាត់ដំបង បានត្រៀមរួចជាស្រេចនូវមណ្ឌលសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ខណៈដែលរហូតមកដល់នឹងពេលនេះ អ្នកជំងឺកូវីដ-១៩ កំពុងតែមានឆ្លងជារៀងរាល់ថ្ងៃ ហើយមណ្ឌលព្យាបាលថ្មីនេះ អាចឱ្យអ្នកជំងឺកូវីដ-១៩ ប្រភេទស្រាលសម្រាប់សម្រាកព្យាបាល តែបើអ្នកជំងឺកូវីដ-១៩ ធ្ងន់នឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកតាមបណ្តាស្រុក ឬមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ដោយឡែកនៅស្រុកសំពៅលូន ក៏បានរៀបចំមណ្ឌលព្យាបាលមួយកន្លែងទៀត ដែលជាមណ្ឌលបម្រុងប៉ុណ្ណោះ ។
លោក អភិបាលរងខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ បើមានការសង្ស័យពេលដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅណា ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមានជំងឺកូ វីដ-១៩ សូមចូលរួមសហការជាមួយមន្ត្រីជំនាញសុខាភិបាលធ្វើតេស្តរហ័ស ដើម្បីឱ្យដឹងថា តើមានជាប់ពាក់ព័ន្ធ ឬក៏ឆ្លងជំងឺកូវីដ-១៩នេះ ដែរឬទេ ? ៕

(ប្រភព: រដ្ឋបាល ខេត្តបាត់ដំបង)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1190 នាក់
ខែនេះ :
6475 នាក់
3 ខែនេះ :
20338 នាក់
សរុប :
81155 នាក់