ថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលរងខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំ ស្ដីពីវិធានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ
Wed,09 June 2021 (Time 11:40 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 13នាក់)

កណ្តាល :ថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២១ នៅថ្ងៃ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី០៨ ខែមិថុនា ឆ្នាំ២០២១ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដាក់វិធានការនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងតាខ្មៅ ដែលរស់នៅ«តំបន់ក្រហម» និងកម្មករ កម្មការិនី ជាច្រើនកំពុងស្នាក់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់លោកអភិបាលក្រុងតាខ្មៅ ចៅសង្កាត់ទាំង១០និងប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ ។


លោក គីម រិទ្ធី បានមានប្រសាសន៍ថា អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងខេត្តកណ្ដាល ដោយមានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្ដេចពីជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានសម្រេចប្រគល់កិច្ចជូន ក្រុមគ្រូពេទ្យយោធា នៃកងយោធពលខេរមភូមិន្ទ ដើម្បីទទួលបន្ទុកចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ក្នុងមូលដ្ឋានក្រុង-ស្រុក ទាំង១១ ដែលមាន "តំបន់ក្រហម" និងកម្មករ កម្មការិនីច្រើនកំពុងស្នាក់នៅ ។

ថ្លែងក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្ត បានស្នើដល់មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរ ក្រុងតាខ្មៅ ត្រូវតែធ្វើផែនការ និងស្រង់ស្ថិតិប្រជាពលរដ្ឋអាយុ ១៨ឆ្នាំឡើង ព្រមទាំងកម្មករ កម្មការិនីទាំងអស់ និងចេញប័ណ្ណចាក់វ៉ាក់សាំងជូនពួកគាត់ ដើម្បីងាយស្រួលក្នុងការបែងចែកក្រុមគ្រូពេទ្យ និងទីកន្លែង ចាក់វ៉ាក់សាំងឱ្យមានភាពងាយស្រួល និងមានសុវត្ថិភាព៕

(ប្រភពៈរដ្ឋបាលខេត្តកណ្ដាល)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនា ការពារបាក់ច្រាំងទន្លេ ក្នុងស្រុកស្រីសន្ធរ និងស្រុកកងមាស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ខេត្តព្រៃវែង បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៦នាក់បន្ថែមទៀត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរងខេត្ត ព្រមានដល់មន្ត្រីជំនាញ មិនត្រូវនៅពីក្រោយខ្នងបទល្មើសនេសាទ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

លោក អម សុភា ចុះអប់រំផសព្វផ្សាយដល់ម្ចាស់យានយន្តដឹកកម្មកររោងចក្រ និង កម្មករ កម្មការិនី បង្កើនការការពារម៉ឺងម៉ាត់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្ដម ឃួង ស្រេង ជំរុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ ឱ្យរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
66 នាក់
សប្តាហ៍នេះ :
1171 នាក់
ខែនេះ :
6456 នាក់
3 ខែនេះ :
20319 នាក់
សរុប :
81136 នាក់