ថ្ងៃអង្គារ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២១
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
អភិបាលខេត្ដបាត់ដំបង ចូលរួមក្នុងទិវាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនជាង៦០គីឡូក្រាម
Fri,30 July 2021 (Time 10:47 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 44នាក់)

បាត់ដំបង :ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានអញ្ជើញចូលរួម ក្នុងពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានធ្វើការដុតបំផ្លាញចោលនូវវត្ថុតាងគ្រឿងញៀនតាមអំណាចសាលដីកាស្ថាពររបស់សាលាដំបូងខេត្តចំនួន៦ រួមមាន ខេត្តបាត់ដំបង ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងខេត្តឧត្តរមានជ័យ ដែលមានចំនួនជាង៦០គីឡូក្រាម។ ពិធី នេះ បានធ្វើឡើង កាលពីថ្ងៃព្រហស្បតិ៍ ៥រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.២៥៦៥ ត្រូវ នឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។

លោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និង ជាតំណាងសាលាដំបូងខេត្តទាំង៦បានបញ្ជាក់ថា គ្រឿងញៀនជាង៦០គីឡូក្រាមនេះបានមកពីការខិតខំចុះបង្រ្កាបពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់នៃខេត្តទាំង៦ ក្នុងនោះខេត្តបាត់ដំបងមានប្រមាណជាង៤០គីឡូក្រាម ក្រៅពីនោះជារបស់ខេត្តចំនួន៥ផ្សេងៗទៀត។

លោកព្រះរាជអាជ្ញាបានបន្ដថា បរិមាណគ្រឿងញៀនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប្រសិនបើសមត្ថកិច្ច បង្រ្កាបមិនទាន់ពេលវេលាទេ វានឹងពង្វក់ស្មារតីអូសទាញដល់ប្រជាពលរដ្ឋស្លូតត្រង់ ពិសេសយុវជន ឱ្យប្រើប្រាស់ដោយខុសច្បាប់ បណ្តាលឱ្យខូចសុខភាព និងឈានរហូតដល់ប្រព្រឹត្តបទល្មើស ជាអាទិ៍៖ អំពើឃាតកម្ម និងឧក្រិដ្ឋកម្ម បង្កភាពអសន្តិសុខក្នុងសហគមន៍ ។

ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថា ទិវានេះគឺជាសារអប់រំផ្សព្វផ្សាយដល់មនុស្សជាតិទាំងមូល ជាពិសេសស្រទាប់យុវវ័យ ឱ្យយល់ដឹងពីគ្រោះថ្នាក់និងផលប៉ះពាល់ដែលបង្ករឡើងដោយគ្រឿងញៀន ក៏ដូចជាដើម្បីសម្ដែងនូវឆន្ទៈ និងបំផុសចលនាចូលរួមប្រយុទ្ធប្រឆាំងនឹងការផលិត ការចរាចរចែកចាយ និងការប្រើប្រាស់គ្រឿងញៀន៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង:សម្រួលដោយ:ដារ៉ា

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម គួច ចំរើន អញ្ជើញចុះសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជន​កម្ពុជា ស្រុកស្ទឹងហាវ (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

វិធានការ ៣កុំ ៣ការពារ និងវ៉ាក់សាំង រូបមន្តបញ្ជៀសការឆ្លងវីរ៉ុសកូវីដ-១៩ ! (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ក្រុមឆៀកចល័តធ្វើការពិន័យដល់ម្ចាស់យានយន្តហួសសុពលភាពក្នុង១ថ្ងៃ៥០០ទៅ២០០០រៀល (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ()

ព័ត៌មានគួរចាប់អារម្មណ៍

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
135 នាក់
ម្សិលមិញ :
337 នាក់
សប្តាហ៍នេះ :
2421 នាក់
ខែនេះ :
9217 នាក់
3 ខែនេះ :
27145 នាក់
សរុប :
111359 នាក់