(សៀមរាប)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប បានអះអាងថា ក្នុងក្រុងសៀមរាប បានបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីសាធារណៈដើម្បីធានាសុវត្ថិភាព។ក្នុងពិធីនាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្នកប្រព្រឹត្តអំពើអនាចារ និងការធ្វើសកម្មភាពចោរកម្មក្នុងក្រុងសៀរាម ត្រូវបញ្ចប់ទៅព្រោះអ្នកប្រព្រឹត្តមិនអាចគេចខ្លួនបានទេ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះថា «អ្នកដែលប្រព្រឹត្តអនាចារ ឬក៏ចោរលួចចោរប្លន់ គួរតែត្រូវឈប់ទៅព្រោះសេវាកាមេរ៉ាសុវត្ថិភាពពេញណែន។ ជួនកាលខ្លួនទៅបំផ្លាញកាមេរ៉ាសុវត្ថិភាពមួយដើម្បីធ្វើសកម្មភាព ស្មានតែគេយកមិនឃើញ ព្រោះកាមេរ៉ានេះបាញ់ភ្ជាប់គ្នារហូត»។បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចាប់ពីពេលនេះតទៅ សន្ដិសុខ សុវត្ថិភាពប្រជាពលរដ្ឋនៅក្រុងសៀមរាប នឹងកាន់តែធានាបានយ៉ាងល្អប្រសើរ តាមរយៈកាមេរ៉ាសុវត្ថិភាពដែលត្រូវបានបំពាក់នៅទូទាំងក្រុងនេះ។បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កងកម្លាំងនគរបាលជាតិ ក៏កាន់តែងាយស្រួលក្នុងការគ្រប់គ្រងសភាពការណ៍៕
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)
អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)
ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)
វីដែអូ
ចំនួនអ្នកទស្សនា