ថ្ងៃព្រហស្បតិ៍ ទី០១ ខែធ្នូ ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
កំពង់ស្ពឺ បន្ត​ការ​ប្រណាំង​រទេះ​គោ ខណៈ​កូវីដ-១៩ ធូរស្រាល
Tue,05 April 2022 (Time 09:38 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 227នាក់)

ភ្នំពេញ :ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ កំពង់ស្ពឺ​បាន​បន្ត​ការ​ប្រណាំង​រទេះគោ​ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ ខណៈ​ការ​គំរាមកំហែង​ពី​ជំងឺ​កូវីដ​១៩​កំពុង​ធូរស្រាល​។ ព្រឹត្តិការណ៍ប្រណាំងរទេះគោ ត្រូវបានរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅថ្ងៃទី៣ ខែមេសា នៅស្រុកសំរោងទង កាលពីថ្ងៃទី៣ ខែមេសា។ ឯកឧត្តម សោ សុភូត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយមានរទេះគោចំនួន ៣០ គ្រឿង មកពីខេត្តកំពង់ស្ពឺ ២២ គ្រឿង ខេត្តកណ្តាល ៥ គ្រឿង និងពីរាជធានីភ្នំពេញចំនួន ៣ គ្រឿង។ បើតាម​លោក ស៊ុន មាស​នី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ស្ពឺ ការប្រណាំង​ត្រូវបាន​លុបចោល​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា ដោយសារ​ជំងឺ​កូ​វីដ​១៩​។ ឆ្នាំនេះ គឺជាឆ្នាំទីប្រាំពីរនៃការប្រណាំងរទេះគោ ចាប់តាំងពីវាត្រូវបានផ្តួចផ្តើមឡើងដើម្បីបង្ហាញពីប្រពៃណីក្នុងស្រុក។

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
180 នាក់
ម្សិលមិញ :
483 នាក់
សប្តាហ៍នេះ :
3063 នាក់
ខែនេះ :
14651 នាក់
3 ខែនេះ :
46753 នាក់
សរុប :
324864 នាក់