ថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២
គេហទំព័រ អេអឹមអឹម កំពុងសាកល្បងផ្សាយ
ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា
Thu,07 April 2022 (Time 09:21 AM)
ដោយ ៖ ammhotnews (ចំនួនអ្នកអាន: 58នាក់)

នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុ ឯកឧត្តមអម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីលោក ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ, លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស រួមទាំងអភិបាលរងរាជធានី ខេត្ត ទាំង២៥ និងជាប្រធានក្រុមការងារបច្ចេកទេសវិស័យទឹកស្អាត និងអនាម័យជនបទ និងដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ មន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។
នៅក្នុងផែនការសកម្មភាពក្រសួងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថាដើម្បីឆ្លើយតបគោលដៅអភិវឌ្ឈន៍ប្រកបដោយចីរភាព ក៏ដូចគោលដៅជាយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ (២០១៩-២០២៣) របស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យនៃវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈផែនការ សកម្មភាពជាតិលើកទី២ បានដាក់ចេញគោលដៅដល់ឆ្នាំ ២០២៣ ត្រូវសម្រេចឲ្យបាន ODF៣ខេត្ត/២៤ខេត្ត, ODF ៣០ស្រុក/១៦២ស្រុក, ៦០០ODF ឃុំ/១.៤០៥ឃុំ សង្កាត់ និង ODF១២.៧០០ភូមិ/១៤.៣៨៣ភូមិ។

គោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងអំពីការផ្លាស់ប្តូរឥរិយាបថអនាម័យរបស់ប្រជាពលរដ្ឋសហគមន៍ ការទទួលខុសត្រូវ និងការចូលរួមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត និងតួអង្គពាក់ព័ន្ធទាំងអស់នៅថ្នាក់ក្រោមជាតិមានសារសំខាន់ចាំបាច់បំផុត ដើម្បីឈានទៅសម្រេចគោលដៅ ODF ដែលបានកំណត់ក្នុងផែនការសកម្មភាពជាតិ ៕

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ម៉ម ប៊ុនហេង សម្ពោធឱ្យប្រើប្រាស់អគារមន្ទីរពេទ្យ១ខ្នង នៅស្រុកជាំក្សាន្ត (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីផ្សព្វផ្សាយរបាយការណ៍ជាតិ ឆ្នាំ២០២១ និងទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ក្រោមជាតិ ដើម្បីពន្លឿន ការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលនៅកម្ពុជា (ammhotnews)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ងួន រតនៈ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសតំបន់វិនិច្ឆ័យ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក និងឃុំប្រឡាយ ឃុំទ្រា ក្នុងស្រុកស្ទោង (ammhotnews)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
297 នាក់
ម្សិលមិញ :
312 នាក់
សប្តាហ៍នេះ :
2979 នាក់
ខែនេះ :
13295 នាក់
3 ខែនេះ :
47354 នាក់
សរុប :
216742 នាក់